Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌូណេស៊ី អនុម័តវ៉ាក់សាំង COVID-19 ចំនួន ៥ សម្រាប់ដូសជម្រុញ

  • បោះពុម្ព

អាជ្ញាធរឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទ ទី១០ ខែមករា បានផ្តល់ការអនុញ្ញាតជាបន្ទាន់សម្រាប់ការប្រើប្រាស់វ៉ាក់សាំង COVID-19 ចំនួនប្រាំផ្សេងគ្នា ជាដូសជម្រុញ ដែលនឹងផ្តល់អាទិភាពដល់ក្រុមដែលងាយរងគ្រោះ។

ប្រធានទីភ្នាក់ងារត្រួតពិនិត្យអាហារ និងឱសថរបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា វ៉ាក់សាំង Sinovac, Pfizer, AstraZeneca, Moderna និង Zifivax នឹងត្រូវបានចែកចាយជាវ៉ាក់សាំងទីបីដែលត្រូវបានចាក់នៅក្នុងប្រទេស។ មានវ៉ាក់សាំងបន្ថែមមួយចំនួន ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការសាកល្បងវេជ្ជសាស្រ្ត ដើម្បីទទួលបានការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់។

កម្មវិធីជំរុញ ដែលគ្រប់គ្រងដោយក្រសួងសុខាភិបាល នឹងចាប់ផ្តើមនៅថ្ងៃពុធ ហើយនឹងចាក់ដល់ប្រជាជនជួរមុខ ដែលមានហានិភ័យខ្ពស់-មានអាយុចាប់ពី 18 ឆ្នាំឡើងទៅ មនុស្សចាស់ និងក្រុមនៃបុគ្គល ដែលមានភាពស៊ាំនឹងមេរោគ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។

រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចែកចាយដូសជម្រុញដល់បុគ្គលិកពេទ្យ តាំងពីខែកក្កដាឆ្នាំមុន។ រដ្ឋាភិបាល ក៏កំពុងចែកចាយវ៉ាក់សាំងដូសជម្រុញដោយឥតគិតថ្លៃសម្រាប់មនុស្សចាស់ និងក្រុមងាយរងគ្រោះផ្សេងទៀត។ ឥណ្ឌូណេស៊ី គិតត្រឹមថ្ងៃអាទិត្យ មានអ្នកឆ្លង COVID-19 ច្រើនជាង ៤,២លានករណី និងមានអ្នកស្លាប់ជាង ១៤៤,០០០នាក់។

ក្នុងអំឡុងពេលនៃការកើនឡើងខ្លាំងចុងក្រោយក្នុងខែកក្កដា មានករណីឆ្លង កើនឡើងដល់ 56,757 ករណីក្នុងមួយថ្ងៃ ខណៈដែលមន្ទីរពេទ្យ បានទទួលរងនូវភាពលើសលប់ដោយអ្នកជំងឺ និងកង្វះគ្រែ និងការផ្គត់ផ្គង់អុកស៊ីសែន។ ប្រជាជនសរុបចំនួន 116 លាននាក់នៅក្នុងប្រទេស បានទទួលវ៉ាក់សាំងចំនួន 2 ដូស លើគោលដៅដែលកំណត់ដោយរដ្ឋាភិបាល ចំនួន 208 លាននាក់ នេះបើតាមការផ្សាយរបស់ CNA/AP កាលពីយប់ថ្ងៃចន្ទ។