Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក Biden បានដាក់ទណ្ឌកម្មលើកដំបូងលើកម្មវិធីអាវុធរបស់កូរ៉េខាងជើង បន្ទាប់ពីការធ្វើតេស្តមីស៊ីល

  • បោះពុម្ព

រដ្ឋបាលលោក Biden កាលពីថ្ងៃពុធ (១២ មករា) បានដាក់ទណ្ឌកម្មលើកដំបូងរបស់ខ្លួនលើកម្មវិធីអាវុធរបស់កូរ៉េខាងជើង បន្ទាប់ពីការបាញ់មីស៊ីលកូរ៉េខាងជើងជាបន្តបន្ទាប់ រួមទាំងពីរគ្រាប់ ចាប់តាំងពីសប្តាហ៍មុន។

ទណ្ឌកម្មនេះ បានកំណត់គោលដៅលើជនជាតិកូរ៉េខាងជើងចំនួនប្រាំមួយនាក់ រុស្ស៊ីម្នាក់ និងក្រុមហ៊ុនរបស់រុស្ស៊ីមួយ ដែលទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ជាអ្នកទទួលខុសត្រូវក្នុងការទិញទំនិញសម្រាប់កម្មវិធីអាវុធពីរុស្ស៊ីនិ ងចិន។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ជំហាននេះ មានគោលបំណងទាំង ដើម្បីការពារការរីកចំរើននៃកម្មវិធីអាវុធរបស់កូរ៉េខាងជើង និងដើម្បីរារាំងការប៉ុនប៉ងរបស់ខាងជើង ក្នុងការរីកសាយបច្ចេកវិទ្យាអាវុធ។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានស្វែងរកការចូលរួមដោយមិនជោគជ័យជាមួយទីក្រុងព្យុងយ៉ាងក្នុងការសន្ទនា ដើម្បីបញ្ចុះបញ្ចូលឱ្យបោះបង់គ្រាប់បែកនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ចាប់តាំងពីលោក ចូលកាន់តំណែងកាលពីខែមករា ឆ្នាំមុន។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នៅតែប្តេជ្ញាបន្តការទូតជាមួយកូរ៉េខាងជើង។ ក្រសួងរតនាគារអាមេរិក បាននិយាយថា ការដាក់ទណ្ឌកម្ម បានធ្វើឡើង បន្ទាប់ពីមានការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើងចំនួនប្រាំមួយដង ចាប់តាំងពីខែកញ្ញាមក ដែលរាល់ការបាញ់នីមួយៗ បានបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

អនុរដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក ទទួលបន្ទុកអំពើភេរវកម្ម និងស៊ើបការណ៍ហិរញ្ញវត្ថុ លោក Brian Nelson បាននិយាយថា ទង្វើនេះ បានកំណត់គោលដៅលើ "ការប្រើប្រាស់បន្តនៃអ្នកតំណាងក្រៅប្រទេសរបស់កូរ៉េខាងជើង ដើម្បីទិញទំនិញខុសច្បាប់សម្រាប់អាវុធ" ។

ការបាញ់បង្ហោះចុងក្រោយបំផុតរបស់កូរ៉េខាងជើង គឺជា "ភស្តុតាងបន្ថែមទៀត ដែលថា ខាងជើងបន្តទំនើបកម្មកម្មវិធីហាមឃាត់ បើទោះបីជាសហគមន៍អន្តរជាតិ មានការអំពាវនាវឱ្យមានដំណោះស្រាយការទូត និងការរំសាយអាវុធនុយក្លេអ៊ែរ ក៏ដោយ" នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីថ្ងៃព្រហ.។