Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូង នឹងដាក់ពង្រាយថ្នាំគ្រាប់ COVID-19 ម៉ាក Pfizer ខណៈដែលរលកវ៉ារ្យ៉ង់ Omicron លេចឡើង

  • បោះពុម្ព

 មន្ត្រីសុខាភិបាល បាននិយាយថា ប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមព្យាបាលអ្នកជំងឺកូវីដ-១៩ ជាមួយនឹងថ្នាំគ្រាប់ប្រឆាំងមេរោគ ម៉ាក Pfizer នៅថ្ងៃសុក្រ (១៤ មករា) ខណៈដែលការព្រួយបារម្ភ កើនឡើងចំពោះការរីករាលដាលនៃប្រភេទ Omicron ឆ្លងខ្លាំង។

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បានឲ្យដឹងថា យ៉ាងហោចណាស់ថ្នាំចំនួន 21,000 គ្រាប់ ដែលមានឈ្មោះថា Paxlovid បានមកដល់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចែកចាយទៅកាន់ឱសថស្ថានប្រហែល 280 កន្លែង និងមជ្ឈមណ្ឌលព្យាបាលប្រជាជនចំនួន 90 កន្លែងទៀត។

ថ្នាំនេះ នឹងត្រូវបានប្រើដើម្បីព្យាបាលមនុស្សច្រើនជាង 1,000 នាក់ក្នុងមួយថ្ងៃ ជាមួយនឹងក្រុមអាទិភាព រួមទាំងអ្នកជំងឺ ដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ អ្នក ដែលមានអាយុចាប់ពី 65 ឆ្នាំឡើងទៅ និងអ្នកដែលមានភាពស៊ាំថយចុះ។

ថ្នាំគ្រាប់ចំនួន 10,000 គ្រាប់ផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងមកដល់នៅចុងខែនេះ។ ក្រុមហ៊ុន Pfizer បានឲ្យដឹងថា Paxlovid មានប្រសិទ្ធភាពជិត 90% ក្នុងការការពារការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាព ហើយទិន្នន័យបានបង្ហាញថា វារក្សាប្រសិទ្ធភាពប្រឆាំងនឹង Omicron បានទៀត។

ប្រទេសកូរ៉េខាងត្បូង បាននឹងកំពុងស្វែងរកឧបករណ៍ឱសថបន្ថែម ដើម្បីទប់ស្កាត់ការកើនឡើងនៃការឆ្លងមេរោគ ដែលបណ្តាលមកពីវ៉ារ្យ៉ង់ Omicron ។ ខ្លួន បានអនុម័តការប្រើប្រាស់វ៉ាក់សាំងរបស់ Novavax កាលពីថ្ងៃពុធ។

តាមទិន្នន័យរបស់ KDCA បានបង្ហាញថា ជិត 90 % នៃមនុស្សពេញវ័យកូរ៉េខាងត្បូង បានចាក់វ៉ាក់សាំងពេញលេញ ហើយ 55% បានចាក់ដូសជម្រុញ គិតត្រឹមថ្ងៃពុធ។

រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងសម្រេចចិត្តនៅថ្ងៃសុក្រនេះ ថាតើត្រូវបន្តច្បាប់រក្សាគម្លាតសង្គម ដែលត្រូវបានដាក់ឡើងវិញកាលពីពាក់កណ្តាលខែធ្នូ បន្ទាប់ពីការឆ្លងប្រចាំថ្ងៃ បានកើនឡើងដល់កម្រិតខ្ពស់ថ្មីជិត 8,000 នាក់ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីថ្ងៃព្រហ.។