Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីក្រុងនានារបស់ចិន ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈកីឡាអូឡាំពិករដូវរងា ជិតចាប់ផ្ដើម

  • បោះពុម្ព

 ប្រទេសចិន កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសឆ្លង នៅក្នុងទីក្រុងជាច្រើន ដោយសាកល្បងយុទ្ធសាស្ត្រ "សូន្យ-COVID" ដ៏តឹងរឹងរបស់ប្រទេសនេះ ប៉ុន្មានសប្តាហ៍មុនពេលទីក្រុងប៉េកាំង ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងា។

នេះជាការសង្ខេបនៃវិធានការ ដែលមាននៅក្នុងតំបន់សំខាន់ៗនៃប្រទេស ដែលមានប្រជាជនច្រើនបំផុតរបស់ពិភពលោកមួយនេះ។

ប្រជាពលរដ្ឋ មិនអាចចាកចេញពីទីក្រុង Tianjin ដោយគ្មានការអនុញ្ញាតជាផ្លូវការបានទេ ខណៈដែលសង្កាត់ទាំងមូល និងសង្កាត់ជិតខាងចំនួនពីរ ត្រូវបានបិទទ្វារ ដោយសារមានករណីឆ្លងខ្ពស់នៃវ៉ារ្យ៉ង់បម្លែង ត្រូវបានរកឃើញកាលពីចុងសប្តាហ៍ ហើយអាជ្ញាធរ បានចាប់ផ្តើមការធ្វើតេស្តជុំទីពីរសម្រាប់ប្រជាជនចំនួន 14 លាននាក់។

រថយន្តក្រុង និងជើងហោះហើរចេញពីទីក្រុង Tianjin ត្រូវបានលុបចោលកាលពីថ្ងៃអង្គារ ហើយសាលារៀន និងសាកលវិទ្យាល័យ ត្រូវបានបិទទ្វារ។ អាជ្ញាធរ បានបង្កើនការគ្រប់គ្រងលើបណ្តាញដឹកជញ្ជូនទៅកាន់ទីក្រុងប៉េកាំង ដោយរថភ្លើង ត្រូវបានលុបចោល និងប៉ុស្តិ៍ត្រួតពិនិត្យផ្លូវហាយវេ ត្រូវបានតម្លើង។

ទីក្រុងប្រវត្តិសាស្ត្រ Xi’an ដែលមានប្រជាជន 13 លាននាក់ បានស្ថិតនៅក្នុងសប្តាហ៍ទី 3 នៃការបិទខ្ទប់យ៉ាងតឹងរ៉ឹង ហើយអ្នកស្រុក មិនអាចចាកចេញពីផ្ទះរបស់ពួកគេ ឬធ្វើដំណើរចេញពីទីក្រុង ។ ទីក្រុងជាច្រើននៅភាគកណ្តាលនៃខេត្ត Henan ដែលស្ថិតនៅក្បែរទីក្រុង Xi'an បានពង្រឹងការគ្រប់គ្រងមេរោគឆ្លង ដើម្បីឆ្លើយតបទៅនឹងករណីឆ្លងថ្មីរាប់រយនាក់ ចាប់តាំងពីចុងខែធ្នូ។

ចាប់តាំងពីពេលនោះមក អាជ្ញាធរ បានបិទខ្ទប់អ្នកស្រុកចំនួន 5 លាននាក់ ដោយបញ្ជាឱ្យពួកគេស្នាក់នៅផ្ទះ ខណៈដែលបណ្តាញដឹកជញ្ជូននានា ត្រូវបានកាត់ផ្តាច់។ រដ្ឋធានីប៉េកាំងកាលពីសប្តាហ៍មុន បានបិទឃ្លាំ "ពហុកីឡដ្ឋានបិទជិត" នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារបស់ខ្លួន ដែលនឹងធ្វើឱ្យអត្តពលិក និងបុគ្គលិកកីឡារាប់ពាន់នាក់ មិនអាចចេញចូលទៅកាន់ពិភពខាងក្រៅដោយផ្ទាល់រាប់សប្តាហ៍។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យាភាគខាងត្បូង ShenZhen បានចាប់ផ្តើមធ្វើតេស្តិទ្រង់ទ្រាយធំលើអ្នកស្រុក និងអ្នកដឹកជញ្ជូន និងបានបិទស្ថានីយ៍រថយន្តក្រុងចម្ងាយឆ្ងាយមួយចំនួន និងផ្លូវសាឡាង នេះបើតាមការផ្សាយរបស់ CNA/AFP ។