បណ្តាញសង្គម

នាវាដឹកទំនិញពីរគ្រឿង បុក​គ្នា បណ្តាល​ឲ្យ​លិច​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

ក្វាងចូវ៖ នាវាដឹកទំនិញ ចំនួន ពីរគ្រឿង បានបុកគ្នា នៅក្នុងដែនទឹក នៃសមុទ្រចិន ខាងត្បូង នៅថ្ងៃ ព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០១៥ នេះ បណ្តាលលិច ទាំងពីរ ស្ថិតនៅក្បែរ កំពង់ផែ ទីក្រុងក្វាងចូវ ។

នេះបើតាមការ អះអាងពី អាជ្ញាធរផ្នែក នាវាចរណ៍ ប្រទេសចិន ប្រាប់ទីភ្នាក់ងារ ព័ត៌មានស៊ិនហួ ។ មន្ត្រីខេត្តក្វាងទុង បានផ្តល់ព័ត៌មាន ទៀតថា នាវាទាំងពីរបានបុកគ្នា កាលពីវេលាម៉ោង ៣ទៀបភ្លឺ ដែលនៅលើនោះ មានមនុស្សជិះ សរុបចំនួន ៧នាក់ និង កុងតឺន័រ ចំនួន ៥៧គ្រឿង ។

ក្រោយកើតហេតុ មនុស្សទាំងឡាយ ត្រូវបាន ជួយសង្គ្រោះ ប៉ុន្តែកុងតឺន័រ បានអណ្តែតពាស ពេញផ្ទៃសមុទ្រ ។ ក្រុមរក្សាសន្តិ សុខដែនសមុទ្រ បានបញ្ជូននាវា រួមទាំងកងកម្លាំង ទៅកាន់កន្លែង កើតហេតុហើយ ដើម្បីគ្រប់គ្រង ស្ថានការណ៍ និង រក្សាសណ្តាប់ធ្នាប់ ព្រោះកំពង់ផែ ទីក្រុងក្វាងចូវនេះ ជាផ្លូវដឹក ជញ្ជូនទំនិញ និង នាវាចរណ៍ដ៏ សំខាន់ក្នុងតំបន់ ទាំងមូល  ៕

ដកស្រង់ពី៖ដើមអម្ពិល