Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូងកំពុងសម្លឹងកូរ៉េខាងជើង មិនដាក់ភ្នែក ក្រែងលោមានការធ្វើតេស្តនុយក្លេអ៊ែរ និងមីស៉ីលអន្តរទ្វីប (ICBM)

  • បោះពុម្ព

 (សេអ៊ូល)៖ ក្រសួងបង្រួបបង្រួមជាតិនៃប្រទេសកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃចន្ទនេះថា កងទ័ពកូរ៉េខាងត្បូង កំពុងតាមដានសកម្មភាពកូរ៉េខាងជើង មិនដាក់ភ្នែកនោះឡើយ បន្ទាប់ពីទីក្រុងព្យុងយ៉ាងកាលពីសប្តាហ៍មុននេះ បានឲ្យតំរុយថា នឹងអាចចាប់ផ្តើមការធ្វើតេស្ត អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ឡើងវិញ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នារសៀលថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២។

កាលពីថ្ងៃពុធសប្តាហ៍មុននេះ លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង បានបង្ហើបនៅក្នុងកិច្ចប្រជុំ របស់គណបក្សពលករកូរ៉េថា ប្រទេសរបស់លោកអាចនឹងចាប់ផ្តើម «សកម្មភាពទាំងអស់ ដែលត្រូវបានផ្អាកពីមុន» ដើម្បីឆ្លើយតបចំពោះសកម្មភាពអរិយភាព ដែលសហរដ្ឋអាមេរិកកំពុងមាន មកលើទីក្រុងព្យុងយ៉ាង។

សកម្មភាពដែលត្រូវបានផ្អាកនោះ គឺសំដៅទៅលើការធ្វើតេស្ត អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ឬដែលយើងស្គាល់ថា មីស៊ីលអន្តរជាតិ ICBM ដែលលោក គីម ជុងអ៊ុន បានព្រមព្រៀងផ្អាកកាលពីឆ្នាំ ២០១៨ ដើម្បីស្វាគមន៍កិច្ចសន្ទនា ជាប្រវត្តិសាស្ត្រជាមួយលោក ដូណាល់ ត្រាំ ដែលកាលណោះជាប្រធានាធិបតីសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បន្ទាប់ពីការធ្វើតេស្តមីស៊ីលរហូតដល់ទៅ ៤លើក ចាប់ពីដើមខែមករា ឆ្នាំ២០២២ ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បាននិងកំពុងតាមដាន សកម្មភាពកូរ៉េខាងជើង មិនដាក់ភ្នែកនោះឡើយ ជាពិសេសគឺនៅពេលដែលប្រទេសនេះ កំពុងត្រៀមប្រារព្ធពិធីបុណ្យធំៗដូចជា ខួបកំណើតឆ្នាំទី ៨០ នៃលោក គីម ជុងអ៊ីល ដែលត្រូវជាឪពុករបស់លោក គីម ជុងអ៊ុន នៅថ្ងៃទី ១៦ ខែកុម្ភៈ និងខួបកំណើតឆ្នាំទី ១១០ នៃលោក គីម អ៊ីលស៊ុង ដែលត្រូវជាជីតារបស់លោក គីម ជុងអ៊ុន នៅថ្ងៃទី ១៥ ខែមេសា៕

ដកស្រង់ពី៖ Fresh News