Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីក្រុងប៉េកាំង ព្រមានពីការបំពុលខ្យល់កម្រិតខ្លាំងក្នុងអំឡុងពេលកីឡាអូឡាំពិករដូវរងា

  • បោះពុម្ព

 ទីក្រុងប៉េកាំង បានព្រមានកាលពីថ្ងៃចន្ទ (24 មករា) ថា ការបំពុលខ្យល់កម្រិតខ្លាំង ទំនងជាកើតមាន ក្នុងអំឡុងពេលកីឡាអូឡាំពិករដូវរងា ប៉ុន្តែបាននិយាយថា ផែនការសង្គ្រោះបន្ទាន់ គឺត្រូវបានត្រៀមរៀបចំឡើង ដើម្បីធានាថា ការប្រកួត មិនត្រូវបានរំខានដោយផ្សែងអ័ព្ទ។

រដ្ឋធានីរបស់ចិន បានប្រកាស "សង្រ្គាមលើការបំពុល" បន្ទាប់ពីបានឈ្នះការដេញថ្លៃកីឡាអូឡាំពិកក្នុងឆ្នាំ 2015 ដោយបានបិទរោងចក្រធ្យូងថ្មរាប់សិបកន្លែង និងផ្លាស់ប្តូរទីតាំង ឧស្សាហកម្មធុនធ្ងន់ ដើម្បីទម្លាក់ឋានៈរបស់ខ្លួនជាទីក្រុងមួយក្នុងចំណោមទីក្រុង ដែលបំពុលខ្លាំងបំផុតរបស់ពិភពលោក។

ប៉ុន្តែគុណភាពខ្យល់ នៅតែទាបជាងស្តង់ដាររបស់អង្គការសុខភាពពិភពលោក ទោះបីជាមានការប្រសើរឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ នេះបើយោងតាមទិន្នន័យរបស់រដ្ឋដែលបានចេញផ្សាយក្នុងខែនេះ។

អ្នកនាំពាក្យក្រសួងបរិស្ថានចិន លោក Liu Youbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទថា "ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា និងប៉ារ៉ាឡាំពិកនៅទីក្រុងប៉េកាំង ស្របពេលនឹងចុងបញ្ចប់នៃរដូវរងា និងការចាប់ផ្តើមនៃនិទាឃរដូវនៅភាគខាងជើងប្រទេសចិន នៅពេលដែលលក្ខខណ្ឌអាកាសធាតុ មិនអំណោយផលខ្លាំង" ។

"នៅពេលដែលការបំពុលខ្លាំង ត្រូវបានព្យាករណ៍ គ្រប់តំបន់ទាំងអស់ នឹងចាប់ផ្តើមផែនការសង្គ្រោះបន្ទាន់"។ ទាំងនេះ រួមមានការកាត់បន្ថយផលិតកម្មនៅឯក្រុមហ៊ុនបំពុលនានា ដែលមានផលប៉ះពាល់សេដ្ឋកិច្ចតិចតួចនៅក្នុងទីក្រុងម្ចាស់ផ្ទះនៃទីក្រុងប៉េកាំង និង Zhangjiakou ។

នៅក្នុងការប៉ុនប៉ង ដើម្បីលុបមេឃដែលមានផ្សែងអ័ព្ទ រោងចក្រដែកជុំវិញទីក្រុង ត្រូវបានបញ្ជាឱ្យកាត់បន្ថយផលិតកម្មខ្លួន ត្រឹមពាក់កណ្តាលនៅក្នុងខែសីហា ហើយចង្ក្រានធ្យូងថ្មនៅក្នុងគ្រួសារចំនួន 25 លាននៅទូទាំងភាគខាងជើងប្រទេសចិន ត្រូវបានជំនួសដោយចង្រ្កានឧស្ម័នហ្កាស ឬអគ្គិសនីនៅមុនការប្រកួតកីឡា។

ប្រទេសចិន សង្ឃឹមថា នឹងប្រើប្រាស់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដើម្បីបង្ហាញអត្តសញ្ញាណពណ៌បៃតងរបស់ខ្លួន និងបានសាងសង់កសិដ្ឋានថាមពលខ្យល់ និងពន្លឺព្រះអាទិត្យរាប់សិប ដើម្បីផ្តល់ថាមពលដល់ទស្សនីយភាពកីឡា នេះបើតាមការផ្សាយរបស់ CNA/AFP កាលពីយប់ថ្ងៃចន្ទ។