Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចក្រភពអង់គ្លេស នឹងចាប់ផ្តើមធ្វើតេស្តថ្នាំគ្រាប់ COVID-19 របស់ក្រុមហ៊ុន Merck សម្រាប់អ្នកជំងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ

  • បោះពុម្ព

អ្នកវិទ្យាសាស្ត្រអង់គ្លេស នឹងចាប់ផ្តើមធ្វើតេស្តថ្នាំប្រឆាំងមេរោគ molnupiravir របស់ក្រុមហ៊ុន Merck និង Ridgeback Biotherapeutics ជាការព្យាបាលដែលអាចធ្វើទៅបាន សម្រាប់អ្នកជំងឺ COVID-19 ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំពេលមានការរីករាលដាលនៅទូទាំង ពិភពលោកនៃវ៉ារ្យ៉ង់ Omicron ។

ថ្នាំគ្រាប់នេះ ត្រូវបានអនុម័តក្នុងប្រទេសអង់គ្លេស សម្រាប់ប្រើចំពោះអ្នក ដែលមានជំងឺកូវីដ-19 កម្រិតស្រាលទៅមធ្យម ប៉ុន្តែគេមិនដឹងថា តើថ្នាំនេះ អាចមានប្រសិទ្ធភាពចំពោះអ្នកជំងឺ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលមានជំងឺធ្ងន់ធ្ងរ ឬយ៉ាងណានោះទេ នេះបើតាមក្រុមអ្នកស្រាវជ្រាវនៃការសាកល្បង RECOVERY បាននិយាយកាលពីថ្ងៃចន្ទ (24 មករា)។

ការសិក្សានេះ នឹងប្រៀបធៀបកម្រិតថ្នាំ 800 mg នៃ molnupiravir ដែលផ្តល់ឱ្យ២ដងក្នុងមួយថ្ងៃសម្រាប់រយៈពេល៥ថ្ងៃជាមួយនឹងការថែទាំស្តង់ដារសម្រាប់អ្នកជំងឺពេញវ័យ នៅក្នុងមន្ទីរពេទ្យដោយសារតែ COVID-19 ។

ក្នុងឆ្នាំ 2020 អ្នកវិទ្យាសាស្ត្រដដែល ដែលធ្វើការសាកល្បងទ្រង់ទ្រាយធំ បានបង្ហាញថា ថ្នាំ dexamethasone អាចជួយសង្គ្រោះជីវិតអ្នកជំងឺ COVID នៅក្នុងអ្វីដែលហៅថា "របកគំហើញដ៏សំខាន់" នៅក្នុងការរាតត្បាតនៃមេរោគឆ្លងកូរ៉ូណា។

ការព្យាបាល ដែលធ្លាប់បាន ឬកំពុងត្រូវបានធ្វើតេស្តនៅក្នុងការសាកល្បង RECOVERY រួមមានថ្នាំរលាកសន្លាក់ tocilizumab, steroid dexamethasone, ថ្នាំផ្សះធម្មតា azithromycin, ថ្នាំបំបាត់ការឈឺចាប់ អាស្ពីរីន និងការព្យាបាលអង្គបដិប្រាណពីក្រុមហ៊ុន Regeneron និង GSK-Vir នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃចន្ទ។