Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃ ផ្តល់ភ្លើងខៀវដល់ការដាំកញ្ឆានៅក្នុងប្រទេស

  • បោះពុម្ព

ក្រុមប្រឹក្សាប្រឆាំងគ្រឿងញៀនរបស់ប្រទេសថៃ កាលពីថ្ងៃអង្គារ (២៥ មករា) បាននិយាយថា ខ្លួន នឹងដកកញ្ឆាចេញពីបញ្ជីថ្នាំរបស់ខ្លួន ដោយបើកផ្លូវសម្រាប់គ្រួសារក្នុងការដាំដំណាំនេះ។

ប្រទេសថៃ បានក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ដែលបានធ្វើឱ្យកញ្ឆាស្របច្បាប់ក្នុងឆ្នាំ 2018 សម្រាប់ការប្រើប្រាស់ និងស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត។

នៅក្រោមច្បាប់ថ្មីនេះ ប្រជាជន អាចដាំដើមកញ្ឆានៅផ្ទះបាន បន្ទាប់ពីបានជូនដំណឹងដល់រដ្ឋាភិបាលក្នុងតំបន់របស់ពួកគេ ប៉ុន្តែកញ្ឆា មិនអាចប្រើប្រាស់សម្រាប់គោលបំណងពាណិជ្ជកម្មដោយគ្មានអាជ្ញាប័ណ្ណបន្ថែមទៀតបានទេ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល Anutin Charnvirakul បានប្រាប់អ្នកយកព័ត៌មាន។

ច្បាប់នេះ ត្រូវតែបោះផ្សាយនៅក្នុងព្រឹត្តប័ត្ររាជវង្សផ្លូវការ Royal Gazette ហើយរយះពេល 120 ថ្ងៃ ត្រូវតែអនុម័ត មុនពេលដំណាំកញ្ឆានៅតាមផ្ទះ នឹងក្លាយទៅជាស្របច្បាប់។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលថៃ នឹងបង្ហាញជូនសភានូវសេចក្តីព្រាងច្បាប់ដាច់ដោយឡែកមួយនៅសប្តាហ៍នេះ ដែលផ្តល់ព័ត៌មានលម្អិតស្តីពីការប្រើប្រាស់កញ្ឆាស្របច្បាប់ រួមទាំងការផលិត និងការប្រើប្រាស់ពាណិជ្ជកម្ម រួមទាំងការណែនាំស្តីពីការប្រើប្រាស់កម្សាន្តផងដែរ។

សេចក្តីព្រាងច្បាប់នេះ នឹងដាក់ទណ្ឌកម្មលើការដាំដុះកញ្ឆាណា ដែលមិនបានជូនដំណឹងដល់រដ្ឋាភិបាល ដោយការផាកពិន័យរហូតដល់ 20,000 បាត (605 ដុល្លារអាមេរិក) និងកំណត់ការផាកពិន័យរហូតដល់ 300,000 បាត ឬជាប់ពន្ធនាគាររយៈពេល 3 ឆ្នាំ ឬទាំងពីរពីបទលក់វាដោយគ្មានអាជ្ញាប័ណ្ណ។

ការផ្លាស់ប្តូរនេះ គឺជាជំហានចុងក្រោយបង្អស់នៅក្នុងផែនការរបស់ប្រទេសថៃ ក្នុងការលើកកម្ពស់កញ្ឆាជាដំណាំសាច់ប្រាក់។ ប្រហែលមួយភាគបីនៃកម្លាំងពលកម្មរបស់ខ្លួន ធ្វើការក្នុងវិស័យកសិកម្ម នេះបើយោងតាមធនាគារពិភពលោក នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីយប់ថ្ងៃអង្គារ៍។