Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការប្រយុទ្ធគ្នាថ្មី មុនបទ ឈប់បាញ់គ្នា អស់សុពលភាព នៅយែម៉ែន បណ្តាលឲ្យមនុស្សស្លាប់ ២០នាក់

  • បោះពុម្ព

អាដិន, យេម៉ែន ៖ ការប្រយុទ្ធ គ្នាតានតឹង នៅខេត្ត Taiz ស្ថិតនៅភាគខាងត្បូង ប្រទេសយេម៉ែន បានបណ្តាលឲ្យ មនុស្សយ៉ាង ហោចណាស់ ២០នាក់ស្លាប់ នៅថ្ងៃអាទិត្យ ទី១៧ ហើយថ្ងៃនេះ ក៏ជាថ្ងៃចុងក្រោយ ផងដែរ នៃបទឈប់ បាញ់គ្នា ដែលបានប្រកាសឡើង ដោយកងកម្លំាងចម្រុះ ដឹកនាំដោយប្រទេស អារ៉ាប៊ីសាអ៊ូឌីត ក្នុងគោលបំណង ដើម្បីដឹកស្បៀង ជួយសង្គ្រោះដល់ប្រជាជន យេម៉ែន មួយរយៈ។

កងជីវពលកុលសម្ព័ន្ធ ដែលស្មោះស្ម័គ្រ នឹងប្រធានាធិបតី ដែលកំពុងនិរទេស ខ្លួនគឺលោក អាប់ឌូ រ៉ាប៊ូ ម៉ាន់ស៊ូ ហាឌី និងក្រុម ខ្មាន់កាំភ្លើងហួធី បានប្រយុទ្ធគ្នា ដោយចាប់ផ្តើមឡើង តំាងពីរាត្រីថ្ងៃសៅរ៍ ទី១៦ ខែឧសភាមក និងបានបន្ត រហូតដល់ ព្រឹកថ្ងៃអាទិត្យ នៅខេត្ត Taiz ។

ភាគីទំាងពីរ បានប្រើប្រាស់ អាវុធធុនធ្ងន់ ក្នុងនោះមាន ទំាងរថយន្តក្រោះ និង រថពាសដែកទៀតផង ។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃអាទិត្យទី១៧ ខែឧសភា ឆ្នាំ២០១៥ បានឲ្យដឹងថា បើតាមមន្រ្តីជាន់ ខ្ពស់ផ្នែកវេជ្ជសាស្រ្តមួយរូប នៅខេត្ត Taiz បានប្រាប់ស៊ិនហួថា យ៉ាងហោចណាស់ មានមនុស្ស ២០នាក់បានស្លាប់ និងច្រើនជាង ៧០នាក់ទៀតរបួស នៅក្នុងការប្រយុទ្ធគ្នា ដែលចាប់ផ្តើមឡើង តំាងពីរាត្រីថ្ងៃសៅរ៍ រហូតដល់ព្រឹកថ្ងៃ អាទិត្យនោះ  ៕

 

ដកស្រង់ពី៖ ដើមអម្ពិល