Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិកព្រមានក្រុមហ៊ុននានា ជុំវិញការធ្វើអាជីវកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា

  • បោះពុម្ព

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាលអាមេរិកបានចេញសេចក្តីណែនាំព្រមានក្រុមហ៊ុននានា ឱ្យប្រុងប្រយ័ត្នខ្លួនជុំវិញការធ្វើអាជីវកម្ម នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមហេតុផលថា ពួកគេអាចប្រឈមហានិភ័យក្នុងការជាប់ពាក់ព័ន្ធជាមួយ រដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២។ សេចក្តីថ្លែងការណ៍មួយ ដែលមានការចុះហត្ថលេខាពីក្រសួងពាក់ព័ន្ធចំនួន៦របស់អាមេរិក បានលើកឡើងថា ក្រុមហ៊ុនដែលជាប់ទាក់ទងក្នុងអាជីវកម្ម ដែលគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ា អាចប្រឈមហានិភ័យក្នុងការចូលរួមពាក់ព័ន្ធ ក្នុងសកម្មភាពដែលធ្វើឱ្យពួកគេត្រូវជួបប្រទះបញ្ហាធ្ងន់ធ្ងរផ្នែកកេរ្តិ៍ឈ្មោះ ហិរញ្ញវត្ថុ និងផ្លូវច្បាប់ជាដើម។

ក្នុងនោះវិនិយោគិននិងអ្នកជំនួញទាំងឡាយ ត្រូវបានព្រមានជាពិសេសឱ្យចៀសឆ្ងាយពី សហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ, វិស័យត្បូងនិងលោហៈមានតម្លៃ, គម្រោងអចលនទ្រព្យនិងសំណង់ ព្រមទាំងអាជីវកម្មពាក់ព័ន្ធនឹងគ្រឿងអាវុធ ព្រោះបើយោងតាមសេចក្តីថ្លែងការណ៍ខាងលើ ឧស្សាហកម្មទាំងអស់នេះត្រូវបានចាត់ទុកជា ប្រភពចម្បងដែលផ្តល់ធនធានសេដ្ឋកិច្ចដល់របបយោធាមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ខាងលើ មិនមែនជាបទបញ្ជាដែលត្រូវអនុវត្តតាមនោះឡើយ ដោយវាគ្រាន់ជាសេចក្តីណែនាំមួយប៉ុណ្ណោះ។

ក៏ប៉ុន្តែការព្រមាននេះកើតមានឡើង ស្របពេលដែលក្រុមហ៊ុនបរទេសធំៗជាច្រើន ដែលបានបោះទុនវិនិយោគនៅមីយ៉ាន់ម៉ា បានចាប់ផ្តើមនាំគ្នាដកខ្លួនចេញទៅវិញ ចំពោះមុខការគ្រប់គ្រងអំណាចរបស់រដ្ឋាភិបាលយោធា៕

ដកស្រង់ពី៖ Fresh News