បណ្តាញសង្គម

នាយករដ្ឋមន្ត្រី ប្រទេសលុចសំបួ ជានាយករដ្ឋមន្ត្រី អឺរ៉ុបដំបូងគេ ដែលរៀបការ ជាមួយមនុស្សប្រុស ដូចគ្នា

លុចសំបួ ៖ នាយករដ្ឋមន្ត្រី ប្រទេសលុចសំបួ លោក Xavier Bettel កាលពីថ្ងៃសុក្រ កន្លងទៅនេះ

បានរៀបការ ជាមួយ នឹងដៃគូរបស់ខ្លួន ដែលមានភេទដូចគ្នា ឈ្មោះ Gauthier Destenay ដោយបានក្លាយជា មេដឹកនាំ នៅសហភាព អឺរ៉ុបដំបូងគេ ដែលបានរៀបការជាមួយ នឹងមនុស្សភេទដូចគ្នា នេះបើតាមព័ត៌មាន Guardian បានចេញផ្សាយឲ្យដឹង យ៉ាងដូច្នេះ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥ ។

សូមជម្រាបថា លោក Xavier Bettel បានក្លាយ ជាមេដឹកនាំ ពិភពលោកទី២ ដែលបានរៀបការ ជាមួយមនុស្សភេទ ដូចគ្នា បន្ទាប់ពីនាយករដ្ឋមន្ត្រីប្រទេសអ៊ីស្លង់ លោកស្រី Johanna Sigurdardottir បានរៀបការជាមួយនឹងមនុស្ស ស្រីដូចគ្នា កាលពី ៥ឆ្នាំមុន  ៕

ដកស្រងពី៖ដើមអម្ពិល