បណ្តាញសង្គម

រយៈពេលបីថ្ងៃ គ្រាប់បែកចំនួន ៣៩គ្រាប់ ធ្វើឲ្យរង្គើខេត្ត យ៉ាឡា ភាគខាងត្បូងថៃ និងរបួស មនុស្ស ២២នាក់

ថៃ៖ សរុបទៅគឺមាន ការផ្ទុះគ្រាប់បែក រហូតដល់ ៣៩គ្រាប់ ក្នុងរយៈពេលបីថ្ងៃ នៅខេត្តយ៉ាឡា ភាគខាងត្បូង ប្រទេសថៃ កាលពីថ្ងៃ ចុងសប្តាហ៍នេះ បណ្តាលឲ្យមនុស្សចំនួន ២២នាក់របួស ។នេះបើតាម អ្នកនាំពាក្យ បញ្ជាការប្រតិបត្តិការ សន្តិសុខផ្ទៃក្នុង បាននិយាយ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយ នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០១៥ បានឲ្យដឹងថា ការផ្ទុះដំបូង កើតឡើងកាលពី រាត្រីថ្ងៃព្រហស្បតិ៍ នៅខេត្តយ៉ាឡា នៅកន្លែង ដាំបង្គោលភ្លើង ជិតប៉ុស្តិ៍អគ្គីសនី មួយកន្លែង ដែលមានមនុស្សម្នាច្រើន ។

ក្រោយហេតុការណ៍នោះ កងកម្លំាងសន្តិសុខ ក៏ត្រូវបានបង្កើន ផងដែរ ។ សូមបញ្ជាក់ផងដែរថា ជម្លោះ និងអំពើហិង្សា នៅភាគខាងត្បូងថៃ បានអូសបន្លាយ អស់រយៈពេលជាង ០៥ទស្សវត្សរ៍ មកហើយ ជាងនេះទៅទៀតជម្លោះនេះ រឹតតែឆាបឆួលឡើង ក្នុងរយៈពេល ជាង១០ឆ្នាំមកនេះ ដោយបានបណ្តាលឲ្យ មានមនុស្សស្លាប់ ច្រើនជាង ៥.០០០នាក់ហើយ គិតចាប់ពីឆ្នាំ ២០០៤មក ៕