Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហរដ្ឋអាមេរិក៖ មនុស្សជាង ២៧០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង ១,០០០នាក់ស្លាប់ ក្នុង១ថ្ងៃ

  • បោះពុម្ព

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ២៧០,២៦៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,១៥៣នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧៦,២២២,២១៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩១០,១០៤នាក់ និងជាសះស្បើយឡើងសរុបជាង ៤៦.២៤លាននាក់។

សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ ក្រុមអ្នកជំនាញនៃសហរដ្ឋអាមេរិកបានសន្និដ្ឋានថា វីរុសបំប្លែងរង (sub variant) ពី Omicron ដែលគេហៅជាបណ្តោះអាស្នថា «BA.2» មានលទ្ធផលចម្លងរហ័សជាង Omicron ប្រមាណ «១.៥ដង» ហើយចំនួនរដ្ឋជិតពាក់កណ្តាលហើយ នៅទូទាំងសហរដ្ឋអាមេរិក បានរាយការណ៍ពីការរកឃើញវត្តមានវីរុស BA.2 នេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៣៩លានដូស ក្នុងនោះប្រជាជន ២៤៩.៩លាននាក់ (៧៥.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២១០.៩២លាននាក់ (៦៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៨៧.៦២លាននាក់ (២៦.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕

ដកស្រង់ពី៖ Fresh News