Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាករជិះស្គីហក់ Kramer ឈានមុខគេលើពិភពលោក ចេញពីការប្រគួត

  • បោះពុម្ព

 កីឡាការិនីជិះស្គីហក់ស្ត្រីឈានមុខគេលើពិភពលោកឈ្មោះ Marita Kramer មកពីប្រទេសអូទ្រីស នឹងខកខានការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉េកាំង បន្ទាប់ពីមិនទាន់បានជាសះស្បើយពីជំងឺ COVID-19 ទាន់ពេល ដើម្បីទៅដល់រដ្ឋធានីរបស់ប្រទេសចិន។

កីឡាការិនីអូទ្រីស ដែលដំបូងបានពន្យារពេលការចាកចេញរបស់នាង កាលពីសប្តាហ៍មុនបន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន អំឡុងពេលការប្រកួតនៅប្រទេសអាឡឺម៉ង់ ដែលជាការប្រកួតចុងក្រោយមុនកីឡាអូឡាំពិក បាននិយាយថា នាង នឹងមិនអាចជាសះស្បើយទាន់ពេលសម្រាប់ការប្រកួតរបស់នាងទេ។

កញ្ញា Kramer ដែលមានអាយុ 20 ឆ្នាំ នឹងត្រូវកំណត់ចូលរួមនៅក្នុងការប្រកួតដំបូងរបស់នាង ដែលចាប់ផ្តើមនៅចុងសប្តាហ៍នេះ។ នាង បាននិយាយនៅលើបណ្តាញសង្គមថា៖ «គ្មានអ្វីត្រូវនិយាយទេ គ្មានអារម្មណ៍អ្វីទាំងអស់ ទទេស្អាត" តើពិភពលោកពិតជាអយុត្តិធម៌មែនឬ?

ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំ បានត្រៀមខ្លួនសម្រាប់កីឡាអូឡាំពិក។ ខ្ញុំ បានចំណាយថាមពល និងពេលវេលាជាច្រើនទៅលើវា ដើម្បីធ្វើឱ្យសុបិនរបស់ខ្ញុំ ក្លាយជាការពិត"។ "ឥឡូវនេះ មានអារម្មណ៍ថា ក្តីសុបិនរបស់ខ្ញុំ ត្រូវបានរលាយបាត់ទៅត្រឹមតែមួយថ្ងៃ"។

ផ្ទុយពីប្រទេសជាច្រើន ដែលកំពុងស្វែងរកការរស់នៅជាមួយ COVID-19 ប្រទេសចិន បានដាក់ខ្លួនឯងអោយឯកោ ជាមួយនឹងគោលការណ៍មិនអត់ឱន ដោយបានលុបចោលជើងហោះហើរអន្តរជាតិស្ទើរតែទាំងអស់ និងអនុវត្តវិធានការសុខភាពដ៏ធ្ងន់ធ្ងរ ក្នុងអំឡុងពេលកីឡាអូឡាំពិក។

អ្នកចូលរួមទាំងអស់ ត្រូវធ្វើតេស្តអវិជ្ជមានចំនួនពីរដង មុនពេលចេញដំណើរ មកដល់តាមជើងហោះហើរខ្នាតតូចតែប៉ុណ្ណោះ ហើយបន្ទាប់មក ត្រូវធ្វើតេស្តជារៀងរាល់ថ្ងៃនៅក្នុងរដ្ឋធានីរបស់ប្រទេសចិន ខណៈក៏ត្រូវប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិសុខភាពដ៏តឹងរឹងផងដែរ ក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃពុធនេះ។