Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូង រកឃើញអ្នកូរ៉េខាងត្បូង រកឃើញអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃលើស ២២,០០០នាក់ ជាលើកដំបូង កឆ្លងកូវីដ-១៩ ប្រចាំថ្ងៃលើស ២២,០០០នាក់ ជាលើកដំបូង

  • បោះពុម្ព

(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ប្រចាំងថ្ងៃ លើស ២២,០០០នាក់ជាលើកដំបូង នៅចំពោះមុខការឆ្លងរាតត្បាតនៃមេរោគបំប្លែងថ្មីអូមីក្រុង។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ។ បើតាមមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងនៃប្រទេសកូរ៉េខាងត្បូង (KDCA) អ្នកឆ្លង COVID-19 ចំនួន ២០,២៦៩នាក់ ត្រូវបានរាយការណ៍ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នាំឱ្យអ្នកឆ្លងសរុបកើនដល់ ៩០៧,២១៤នាក់។

បន្ថែមពីលើនេះ ក្នុងរយៈពេលដូចគ្នា អ្នកជំងឺ២៥នាក់ ក៏បានស្លាប់ផងដែរ ធ្វើឱ្យចំនួន អ្នកស្លាប់ដោយ COVID-19 នៅទូទាំងប្រទេសកើនដល់ ៦,៨១២នាក់ និងជាសះស្បើយឡើងវិញ ៦៣៧,១៦០នាក់។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ កូរ៉េខាងត្បូងសម្រេចបានការចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនប្រជាជនចំនួន ៤៤.៦៤លាននាក់ ឬស្មើនឹង ៨៧ភាគរយ នៃប្រជាជនសរុប ហើយក្នុងនោះអ្នកចាក់វ៉ាក់សាំង ២ដូសមានចំនួន ៤៣.៩៩លាននាក់ ខណៈ២៧.២៦លាននាក់បានចាក់ដូសជំរុញ៕

ដកស្រង់ពី៖ Fresh News