Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាវាផ្ទុកយន្តហោះអាមេរិក ធ្វើសមយុទ្ធនៅសមុទ្រ Adriatic ចំពេលមានភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន

  • បោះពុម្ព

ឧត្តមនាវីឯកអាមេរិក ដែលដឹកនាំក្រុមវាយប្រហារលើនាវាផ្ទុកយន្តហោះ Harry S Truman នឹងមិនធ្វើការប៉ាន់ស្មានកាលពីថ្ងៃពុធ អំពីអ្វីដែលកើតឡើងតទៅទៀត បន្ទាប់បន្ទាប់ពីសមយុទ្ធនៅសមុទ្រ Adriatic បានបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ច្បាប់កងទ័ពជើងទឹក ហាមនិយាយអំពីប្រតិបត្តិការនាពេលអនាគត។ ប៉ុន្តែខណៈដែលមន្ទីរបញ្ចកោណ កំពុងស្វែងរកមធ្យោបាយដើម្បីធានាដល់សម្ព័ន្ធមិត្តណាតូដែលមានភាពច្របូកច្របល់ បន្ទាប់ពីរុស្ស៊ី ដាក់ពង្រាយកម្លាំងជាង 100,000 នាក់ នៅជិតអ៊ុយក្រែននោះ នាវា Truman គឺជានិមិត្តសញ្ញាដ៏មានឥទ្ធិពលនៃកម្លាំងយោធាអាមេរិក និងសមត្ថភាពរបស់អង្គការណាតូ នៅក្នុងតំបន់ ដែលកាន់តែពុះកញ្ជ្រោលខ្លាំងឡើងមួយនេះ។

ក្រុមវាយប្រហារ ដែលត្រូវបានដាក់នៅក្រោមការគ្រប់គ្រងប្រតិបត្តិការរបស់អង្គការណាតូ គឺស្ថិតនៅក្នុងសមុទ្រ Adriatic សម្រាប់សមយុទ្ធដែនសមុទ្រសម្របសម្រួល ការហ្វឹកហ្វឺនសង្គ្រាមប្រឆាំងនាវាមុជទឹក និងការហ្វឹកហ្វឺនវាយប្រហាររយៈចម្ងាយឆ្ងាយ ដែលគ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី 4 ខែកុម្ភៈ។

នៅពេលដែលសមយុទ្ធនេះ ត្រូវបានប្រកាស វាត្រូវបានគេដាក់ឈ្មោះថា ការវាយប្រហារភព Neptune 2022 ណាតូ បាននិយាយថា វាជាលើកដំបូង ចាប់តាំងពីសង្រ្គាមត្រជាក់ ដែលក្រុមវាយប្រហារនាវាផ្ទុកយន្តហោះពេញលេញរបស់សហរដ្ឋអាមេរិក ស្ថិតនៅក្រោមការបញ្ជារបស់ណាតូ។

ក្រសួងការពារជាតិអាមេរិក បានកាន់តួនាទីរបស់នាវា Truman នៅក្នុងការវាយប្រហារភព Neptune 2022 ជាភស្តុតាងដែលថា សម្ព័ន្ធភាពណាតូ គឺ "រួបរួម មានសមត្ថភាព និងរឹងមាំ"។ កាលពីព្រឹកថ្ងៃពុធ សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួន នឹងបញ្ជូនទាហានជិត 3,000 នាក់ទៅកាន់ប្រទេសប៉ូឡូញ និងរូម៉ានី ដើម្បីពង្រឹងសម្ព័ន្ធមិត្ត NATO នៅអឺរ៉ុបខាងកើត ប្រឈមមុខនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោន ពិពណ៌នាថា ជាការគំរាមកំហែងរបស់រុស្ស៊ី ក្នុងការឈ្លានពានអ៊ុយក្រែន។

រុស្ស៊ី បដិសេធផែនការណាមួយក្នុងការឈ្លានពានប្រទេសជិតខាងរបស់ខ្លួន ប៉ុន្តែនិយាយថា ខ្លួន អាចចាត់វិធានការយោធាដែលមិនជាក់លាក់ ប្រសិនបើការទាមទាររបស់ខ្លួន មិនត្រូវបានបំពេញ រួមទាំងការសន្យារបស់អង្គការណាតូ ដែលមិនព្រមទទួលស្គាល់ទីក្រុង Kyiv នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃព្រហ.នេះ។