Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វៀតណាម ចាប់ផ្តើមបើកសាលារៀនឡើងវិញ បន្ទាប់ពីការបិទទ្វារ ដោយសារជំងឺរាតត្បាតពេញមួយឆ្នាំមក

  • បោះពុម្ព

ក្រសួងសុខាភិបាលវៀតណាម បាននិយាយថា សិស្ស និងនិស្សិតវៀតណាមទាំងអស់ នឹងត្រូវត្រឡប់ទៅសាលារៀនរបស់ពួកគេវិញ នៅថ្ងៃចន្ទ (៧ កុម្ភៈ) ជាលើកដំបូង ក្នុងរយៈពេលប្រហែលមួយឆ្នាំ ខណៈអាជ្ញាធរ បានប្រកាសថា នឹងចាប់ផ្តើមចាក់វ៉ាក់សាំងកុមារចាប់ពីអាយុ ៥ ឆ្នាំ ប្រឆាំងនឹងជំងឺកូវីដ១៩។

សិស្ស-និស្សិតវៀតណាមជាង ១៧លាននាក់ ត្រូវត្រឡប់ទៅសាលាវិញ កាលពីថ្ងៃចន្ទ-ម្សិលមិញ។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានដកការទប់ស្កាត់មេរោគឆ្លងជាច្រើនរបស់ខ្លួន កាលពីខែតុលា ប៉ុន្តែសិស្សស្ទើរតែទាំងអស់ ត្រូវបានបង្ខាំងឱ្យចូលរៀនតាមអ៊ីនធឺណិត តាំងពីដើមឆ្នាំមុន។

ក្រសួងសុខាភិបាលវៀតណាម បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាលារៀនភាគច្រើននៅក្នុងប្រទេស នឹងត្រូវបើកឡើងវិញនៅពាក់កណ្តាលខែកុម្ភៈ។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីចុងសប្តាហ៍ រដ្ឋាភិបាល បាននិយាយថា ខ្លួនមានបំណងទិញវ៉ាក់សាំង Pfizer-BioNTech ចំនួន 21.9 លានដូស សម្រាប់កុមារដែលមានអាយុចន្លោះពី 5 ទៅ 12 ឆ្នាំ។

ជាង 75 ភាគរយនៃប្រជាជនវៀតណាម 98 លាននាក់ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ពីរដូស ហើយអាជ្ញាធរ មានគោលបំណងចាក់ដូសជម្រុញដល់ប្រជាជនពេញវ័យទាំងអស់នៅចុងខែមីនា។ សាលារៀននៅក្នុងរដ្ឋធានីហាណូយ ក៏នឹងចាប់ផ្តើមបើកដំណើរការឡើងវិញ ប់ពីថ្ងៃអង្គារនេះ ដោយប្រុងប្រយ័ត្ន ដូចជាការត្រួតពិនិត្យសីតុណ្ហភាព និងពិធីការនានា ក្រែងមានករណីវិជ្ជមាន ណាមួយ ត្រូវបានរកឃើញ។

ប្រទេសវៀតណាម បានគ្រប់គ្រងការឆ្លងវីរុសកូរ៉ូណានេះពេញមួយឆ្នាំ 2020 មុនពេលវ៉ារ្យ៉ង់ Delta បានជំរុញឱ្យមានការឆ្លងកាលពីឆ្នាំមុន។ ក្រសួងសុខាភិបាលវៀតណាម បានរាយការណ៍ករណីឆ្លងថ្មីចំនួន ១៤.១១២នាក់ កាលពីថ្ងៃអាទិត្យ។

សរុបមក វៀតណាម មានអ្នកឆ្លង COVID-19 សរុបចំនួន ២,៣៤លាននាក់ និងមានអ្នកស្លាប់ជាង ៣៨,៣០០នាក់ នេះបើតាមការផ្សាយរបស់ CNA/Reuters កាលពីថ្ងៃចន្ទ-ម្សិលមិញនេះ។