Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់ ១០លានដុល្លារ សម្រាប់ព័ត៌មានស្តីអំពីមេដឹកនាំក្រុមភេរវករ ISIS-K (Video inside)

  • បោះពុម្ព

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់១០លានដុល្លារ សម្រាប់ព័ត៌មាននីមួយៗ ដែលជួយនាំទៅរកការកំណត់អត្តសញ្ញាណ ឬកន្លែងលាក់ខ្លួនរបស់មេដឹកនាំក្រុមភេរវករ ISIS ប្រចាំនៅប្រទេសអាហ្វហ្កានីស្ថាន ហៅថា ISIS-K។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។ ការប្រកាសផ្តល់រង្វាន់ខាងលើដោយក្រសួងការបរទេសអាមេរិក ក៏សម្រាប់ព័ត៌មានទាំងឡាយណា ដែលនឹងជួយក្នុងការតាមប្រមាញ់បុគ្គល ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពវាយប្រហារភេរវកម្ម នៅឯព្រលានយន្តហោះទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ផងដែរ ដោយវាត្រូវបានក្រុម ISIS-K ចេញមុខអះអាងថា ជាទង្វើរបស់ពួកគេ។

ការវាយប្រហារនាពេលនោះរបស់ក្រុម ISIS-K បានផ្តាច់ជីវិតមនុស្សសរុបជាង១០០នាក់ រួមមានទាំងទាហានអាមេរិក១៣នាក់ ហើយវាបានកើតឡើងស្របពេលភាពចលាចល នៃការដកកងទ័ពនិងជម្លៀសមនុស្សរបស់សហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្កានីស្ថាន បន្ទាប់ពីក្រុមតាលីបង់បានឡើងគ្រប់គ្រងអំណាច។

គួរបញ្ជាក់ថា យោងតាមរដ្ឋាភិបាលអាមេរិក បុគ្គលឈ្មោះ សាណាអ៊ូឡោះ ហ្កាហ្វារី ឬត្រូវស្គាល់ថា សាហាប់ អាល់មូហាជាត (Shahab al-Muhajir) ត្រូវបានក្រុម ISIS តែងតាំងឱ្យធ្វើជាមេដឹកនាំក្រុម ISIS-K កាលពីខែមិថុនា ឆ្នាំ២០២០៕

 

ដកស្រង់ពី៖ Fresh News