Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសហ្វីលីពីន ចាប់ផ្តើមរដូវកាលយុទ្ធនាការបោះឆ្នោត

  • បោះពុម្ព

 ការប្រណាំងប្រជែង ដើម្បីដឹកនាំប្រទេសហ្វីលីពីន បានចាប់ផ្តើមកាលពីថ្ងៃអង្គារ-ម្សិលមិញ ដោយមានកូនប្រុស និងឈ្មោះស្ទួននឹងអតីតមេដឹកនាំផ្តាច់ការលោក Ferdinand Marcos ដែលជាអ្នកពេញចិត្ត ដើម្បីស្នងតំណែងផ្តាច់ការរបស់លោក Rodrigo Duterte ហើយប្រគល់ត្រកូលរបស់លោក ទៅវិមានប្រធានាធិបតី ដែលពួកគេ ធ្លាប់ភៀសខ្លួន។

បេក្ខជនទាំងអស់ ត្រូវធ្វើឃោសនាសម្រាប់រដូវកាលយុទ្ធនាការរយៈពេលបីខែ ដ៏ច្របូកច្របល់ និងចម្រុះពណ៌ ដែលមានគោលបំណងទាក់ទាញអ្នកបោះឆ្នោតរាប់លាននាក់ ដែលជាធម្មតាចាប់អារម្មណ៍លើបុគ្គលិកលក្ខណៈ ជាងគោលនយោបាយ។ ជាង 35 ឆ្នាំ បន្ទាប់ពីប្រទេសនេះ បានងើបចេញពីរបបផ្តាច់ការរបស់ឪពុកលោក ការស្ទង់មតិបានបង្ហាញថា លោក Ferdinand Marcos Jr កំពុងឆ្ពោះទៅរកជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត នាថ្ងៃទី 9 ខែឧសភាខាងមុខ។

ជំរុញដោយយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំ និងសម្ព័ន្ធភាពដ៏រឹងមាំជាមួយកូនស្រីទីមួយរបស់លោក Rodrigo Duterte និងជាបេក្ខជនអនុប្រធានាធិបតីលោកស្រី Sara Duterte លោក Marcos Jr ដែលជាឥស្សរជន មានភាពលេចធ្លោម្នាក់នៅក្នុងប្រទេសហ្វីលីពីន បានប្តេជ្ញាថា នឹង "បង្រួបបង្រួមប្រទេស" ។

លោក Marcos Jr បានប្រាប់ទូរទស្សន៍ GMA កាលពីថ្ងៃសៅរ៍ថា "នេះមិនមែនជាពេលវេលា និងទីកន្លែង ដែលត្រូវជជែកគ្នាអំពីប្រវត្តិសាស្រ្តរបស់ប្រទេសហ្វីលីពីននោះទេ។ លោកស្រីអនុប្រធានាធិបតី ដែលកំពុងកាន់អំណាច Leni Robredo ដែលជាអតីតមេធាវីសម្រាប់ជនពិការ និងជាគូប្រជែងរបស់លោក Marcos Jr និងលោក Duterte គឺជាអ្នកឈរលំដាប់ទីពីរក្នុងការស្ទង់មតិអ្នកបោះឆ្នោត។

លោកស្រី Robredo កំពុងនាំមុខអភិបាលក្រុង Francisco Domagoso តារាប្រដាល់ Manny Pacquiao និងអតីតមេប៉ូលីស Panfilo Lacson នេះបើតាមការផ្សាយរបស់ CNA/AFP កាលពីថ្ងៃអង្គារ-ម្សិលមិញ។