Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

និយតករអឺរ៉ុប និងអាមេរិក ប្រាប់ធនាគារឱ្យរៀបចំខ្លួន សម្រាប់ការគំរាមកំហែងវាយប្រហារតាមអ៊ីនធឺណិតពីរុស្ស៊ី

  • បោះពុម្ព

 បុគ្គលពីរនាក់ ដែលមានចំណេះដឹងអំពីបញ្ហានេះ បាននិយាយថា ធនាគារកណ្តាលអឺរ៉ុប កំពុងរៀបចំធនាគារសម្រាប់ការវាយប្រហារតាមអ៊ីនធឺណិត ដែលឧបត្ថម្ភដោយរុស្ស៊ី ដែលអាចទំនងកើតមាន ខណះដែលភាពតានតឹងជាមួយអ៊ុយក្រែន កំពុងតែកើនឡើង ហើយតំបន់អឺរ៉ុប ក៏បង្ការការដួលរលំផ្នែកហិរញ្ញវត្ថុនៃជម្លោះណាមួយផងដែរ។

ការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឲ្យមេដឹកនាំនយោបាយ និងធុរកិច្ចរបស់អឺរ៉ុប ភ័យខ្លាចការឈ្លានពាន ដែលនឹងបង្កការខូចខាតដល់តំបន់ទាំងមូល។ កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើដំណើរពីទីក្រុងមូស្គូទៅកាន់ទីក្រុង Kyiv ក្នុងគោលបំណងដើរតួជាអ្នកសម្រុះសម្រួល បន្ទាប់ពីរុស្ស៊ី បានប្រមូលផ្តុំកងទ័ពយ៉ាងច្រើននៅជិតអ៊ុយក្រែន។

ឥឡូវនេះ ធនាគារកណ្តាលអ៊ឺរ៉ុប ដែលដឹកនាំដោយអតីតរដ្ឋមន្ត្រីបារាំងលោក Christine Lagarde និងដែលមានការត្រួតពិនិត្យលើអ្នកផ្តល់ប្រាក់កម្ចីដ៏ធំបំផុតរបស់អឺរ៉ុប កំពុងប្រុងប្រយ័ត្នចំពោះការគំរាមកំហែងនៃការវាយប្រហារតាមអ៊ីនធឺណិតលើបណ្តាធនាគារ ដែលបានបង្កពីប្រទេសរុស្ស៊ី។

ខណៈពេលដែលនិយតករ បានផ្តោតទៅលើវីរុសធម្មតា ដែលផ្ទុះឡើង ក្នុងអំឡុងពេលជំងឺរាតត្បាត វិបត្តិអ៊ុយក្រែន បានបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ចំពោះការវាយប្រហារតាមអ៊ីនធឺណិត ដែលបានបង្កពីប្រទេសរុស្ស៊ី ហើយធនាគារកណ្តាលអឺរ៉ុប បានសាកសួរបណ្តាធនាគារអំពីវិធានការពាររបស់ពួកគេ។ ធនាគារនានា កំពុងរៀបចំល្បែងសង្គ្រាមតាមអ៊ីនធឺណិត ដើម្បីសាកល្បងសមត្ថភាពរបស់ពួកគេ ក្នុងការទប់ទល់នឹងការវាយប្រហារ។

ក្រសួងសេវាហិរញ្ញវត្ថុទីក្រុងញូវយ៉ក បានចេញការជូនដំណឹងដល់ស្ថាប័នហិរញ្ញវត្ថុនានាកាលពីចុងខែមករា ដោយព្រមានអំពីការវាយប្រហារតាមអ៊ីនធឺណេតសងសឹក ប្រសិនបើរុស្ស៊ីចូលលុកលុយអ៊ុយក្រែន និងបង្កឱ្យមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក នេះបើតាមការផ្សាយពី CNA/Reuters នៅព្រឹកថ្ងៃពុធនេះ។