Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បេសកជនអាមេរិក និងចិន ប្រចាំ UN ទាស់សម្ដីគ្នា ជុំវិញវិបត្តិរុស្ស៊ី-អ៊ុយក្រែន

  • បោះពុម្ព

 (ញូយ៉ក)៖ បេសកជនអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយដោយរំពឹងថាចិននឹងបញ្ចុះបញ្ចូល ឬជំរុញឱ្យរុស្ស៊ីធ្វើរឿងដែល ត្រឹមត្រូវស្ដីពីវិបត្តិអ៊ុយក្រែន ដែលនេះបានធ្វើឱ្យសមភាគីចិនរបស់លោកស្រី ឆ្លើយតបវិញភ្លាមៗជាមួយការអំពាវនាវឱ្យមានដំណោះស្រាយការទូត និងបញ្ចប់រាល់ សកម្មភាពដែលបង្កភាពតានតឹង។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី លីនដា ថូម៉ាស់ គ្រីនហ្វៀល (Linda Thomas-Greenfield) ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍ CNN។ លោកស្រីបានបញ្ជាក់ដូច្នេះថា «យើងសង្ឃឹមថាចិនអាចនឹងដើរតួនាទីជំរុញឱ្យរុស្ស៊ីធ្វើរឿងដែលត្រឹមត្រូវ... ចិនបានបង្ហាញការព្រួយបារម្ភ យ៉ាងខ្លាំងនៅឯក្រុមប្រឹក្សាសន្តិសុខ នៅក្នុងកិច្ចការពារបូរណភាពព្រំដែន និងអធិបតេយ្យភាពនៃរដ្ឋដទៃ ដែលនេះបង្ហាញយ៉ាងច្បាស់ថាអ្វីដែលរុស្ស៊ីកំពុងធ្វើ នោះគឺ ពួកគេកំពុងគំរាមកំហែងបូរណភាពនៃព្រំដែនប្រទេសមួយ (អ៊ុយក្រែន)»។

តែយ៉ាងណាក៏ដោយ ជាការឆ្លើយតប អគ្គរដ្ឋទូតចិនប្រចាំ UN លោក ហ្សាង ជុន (Zhang Jun) បានសង្កត់ធ្ងន់ថាជំហររបស់ចិន នោះគឺដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈការទូត ហើយបញ្ឈប់រាល់សកម្មភាពដែលនាំឱ្យមានភាពតានតឹង ខណៈការបារម្ភពីសន្តិសុខរបស់រុស្ស៊ីគួរតែត្រូវបានដោះស្រាយយ៉ាងយកចិត្តទុកដាក់។

គួរបញ្ជាក់ថា ចិន គឺជាប្រទេសតែមួយគត់ដែលបានចូលរួមជាមួយរុស្ស៊ី ក្នុងការបោះឆ្នោតវេតូជំទាស់នឹងការបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ដែលមានសមាជិក ទាំងអស់១៥ ប្រទេស តបតតាមការស្នើរបស់សហរដ្ឋអាមេរិក ជុំវិញភាពតានតឹងរវាងនៅតំបន់ព្រំដែនអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងសកម្មភាពយោធារុស្ស៊ីក្នុង ប្រទេសបេឡារុស៕

ដកស្រង់ពី៖ Fresh News