Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាល្លឺម៉ង់ ព្រមានរុស្ស៊ីពីផលវិបាកធ្ងន់ធ្ងរ បើហ៊ានវាយប្រហារលើអ៊ុយក្រែន

  • បោះពុម្ព

(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល៍ (Olaf Scholz) បានព្រមានរុស្ស៊ីពីផលវិបាកធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច និងនយោបាយ ប្រសិនបើហ៊ានប្រើ កម្លាំងយោធាលើអ៊ុយក្រែន ខណៈអះអាងថាអាលឺ្លម៉ង់ និងសម្ពន្ធមិត្តត្រៀមខ្លួនជាស្រេច ដើម្បីបើកកិច្ចសន្ទនាជាមួយទីក្រុងម៉ូស្គូ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០២២។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅឯជំនួបជាមួយមេដឹកនាំមកពីប្រទេសក្នុងតំបន់បាល់ទិក ក្នុងទីក្រុងប៊ែរឡាំង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក អូឡាហ្វ សូល៍ បានបញ្ជាក់ដូច្នេះថា «យើងចង់បានសន្តិភាព ហើយអ្វីដែលសំខាន់បំផុតនៅពេលនេះ នោះគឺបង្ការកុំឱ្យសង្រ្គាមផ្ទុះឡើងក្នុងតំបន់អឺរ៉ុប។

ការឈ្លានពានដោយយោធា រុស្ស៊ី ប្រឆាំងអ៊ុយក្រែននឹងបង្កផលវិបាកធ្ងន់ធ្ងរទាំងនយោបាយ និងសេដ្ឋកិច្ចសម្រាប់រុស្ស៊ីខ្លួនឯង។ ក៏ប៉ុន្តែ យើងបានត្រៀមខ្លួនជាស្រេច ដើម្បីបើកកិច្ចសន្ទនាជាមួយ រុស្ស៊ីស្ដីពីបញ្ហាសន្តិសុខអឺរ៉ុប»។

គួរបញ្ជាក់ថា រុស្ស៊ី មកទល់នឹងពេលនេះ នៅតែបដិសេធថាខ្លួនគ្មានផែនការប្រើកម្លាំងយោធាលើប្រទេសណាមួយទេ បើទោះជាសហរដ្ឋអាមេរិកព្រមានថារុស្ស៊ីអាច នឹងបើកការវាយប្រហារលើអ៊ុយក្រែន នៅពាក់កណ្ដាលខែកុម្ភៈនេះក៏ដោយ។

តែទន្ទឹមគ្នានឹងការបដិសេធ កងទ័ពរុស្ស៊ី ត្រូវបានគេរាយការណ៍ថានៅតែបន្តបង្កើន សកម្មភាពនៅតាមតំបន់ក្បែរព្រំដែនអ៊ុយក្រែន និងក្នុងប្រទេសបេឡារុស ព្រមទាំងធ្វើសមយុទ្ធយោធានៅតំបន់សមុទ្រខ្មៅ ដែលនេះបង្កឱ្យមានការភ័យខ្លាចពី ការផ្ទុះសង្រ្គាម និងកំពុងធ្វើឱ្យតម្លៃឧស្ម័នឡើងថ្លៃនៅទូទាំងតំបន់អឺរ៉ុប ដែលពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ី៕

ដកស្រង់ពី៖ Fresh News