Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌា សាកល្បង ដោយជោគជ័យ នូវការចុះចត យន្តហោះចម្បាំង លើផ្លូវថ្នល់

  • បោះពុម្ព

ញូដេលី ៖ ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍  ទី២១ ខែឧសភា  ឆ្នាំ២០១៥ នេះ បានធ្វើតែស្ត សាកល្បងដោយជោគជ័យ នូវការចុះចតយន្ត ហោះចម្បាំង នៅលើផ្លូវថ្នល់ ហៃវេយ៍

ដែល គេប្រើប្រាស់សម្រាប់ តែរថយន្តល្បឿនលឿន បើកបរប៉ុណ្ណោះ  ហើយការសាកល្បងដ៏ គ្រោះថ្នាក់នេះដែរ ធ្វើឡើងនៅតំបន់ជាយរដ្ឋធានី ញូដេលី ។

ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀត ដោយដកស្រង់ពី សារព័ត៌មាន ឥណ្ឌាបាន សរសេរដូច្នេះថា “យន្តហោះចម្បាំង Mirage 2000 នៃកងកម្លាំងទ័ព អាកាសឥណ្ឌា បានចុះចត ដោយជោគជ័យលើផ្លូវហៃវេយ៍ យ៉ាមូណា ដែលចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រពីរដ្ឋធានី កាលពីព្រឹកមិញនេះ ហើយក៏ធ្វើការហោះឡើង ចេញពីផ្លូវនោះវិញ ដោយជោគជ័យដែរ ។

” បើតាមការបញ្ជាក់ ពីផ្នែកទ័ពអាកាស ឥណ្ឌាឲ្យដឹងថា ការធ្វើតែស្តសាកល្បង បច្ចេកទេសថ្មីនេះ គឺស្ថិតក្នុងន័យបង្កើនជំនាញ ការពារជាតិ ទប់ទល់នឹងស្ថាន ការណ៍បន្ទាន់ ។ ការចុះចតលើ ផ្លូវ ដែលមិនមែនបង្កើតសម្រាប់ការចុះចត យន្តហោះនេះ ត្រូវបានយោធាទ័ព អាកាសអះអាងថា យន្តហោះចម្បាំង ត្រូវតែហោះបន្ទាប ខ្លួនមកត្រឹមរយៈកម្ពស់ ១០០ម៉ែត្រ ជាមុនសិន ទើបអាច ធ្វើការចុះចត បានដោយសុវត្ថិភាព ៕ 

ដកស្រងពី៖ដើមអម្ពិល