បណ្តាញសង្គម

ទីក្រុងបូរាណ របស់ប្រទេសស៊ីរី ធ្លាក់ចូលក្នុង កណ្តាប់ដៃ ISIS

ផាលមីរ៉ា ៖ ទីក្រុងបូរាណ ផាលម៉ាយរ៉ា របស់ប្រទេសស៊ីរី ជិតធ្លាក់ចូលទាំងស្រុង ទៅក្នុងកណ្តាប់ដៃ របស់ពួកឧទ្ទាម រដ្ឋអ៊ីស្លាម ISIS ហើយ ស្របពេលដែល អន្តរជាតិ សម្តែងការ ព្រួយបារម្ភថា បេតិកភណ្ឌ ពិភពលោករបស់អង្គការ យូណេស្កូ នៅទីនោះ នឹងអាចទទួលរង ការបំផ្លាញ ដូចដែលក្រុមនេះ ធ្លាប់បានធ្វើ នៅអ៊ីរ៉ាក់ ដូច្នោះដែរ ។


បើតាមសម្តី របស់អ្នកយក ព័ត៌មានរបស់ BBC ដែលទទួលបាន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៥ ឲ្យដឹងទៀតថា កងទ័ពរដ្ឋាភិបាល ស៊ីរី បានសម្រេច ដកចេញពី ទីក្រុងខាងលើនេះហើយ បន្ទាប់ពីមិន អាចទប់ទល់នឹងកម្លាំង របស់ពួក ISIS ក្រោយពីការប្រយុទ្ធគ្នា ជាច្រើនថ្ងៃ មកហើយ ។

គួរបញ្ជាក់ថា កន្លងមក ក្រោយពីការដណ្តើម កាន់កាប់បាន ទីតាំងផ្សេងៗ ក្នុងប្រទេសអ៊ីរ៉ាក់ ពួកISISបាន វាយកម្ទេចទីតាំង ប្រវត្តិសាស្ត្រ រាប់ពាន់ឆ្នាំមួយចំនួន ក្នុងនោះរួមមាន ហាត្រា និង នីមរូដ ជាដើម ។ ក្រៅពីទឹកដី ស៊ីរី ដែលវាយដណ្តើម បានពេលនេះ កាលពីសប្តាហ៍មុន ពួក ISIS ក៏បានដណ្តើមកាន់កាប់ ទីក្រុងរ៉ាម៉ាឌី ដ៏ធំរបស់អ៊ីរ៉ាក់ ផងដែរ ៕

ដកស្រង់ពី៖ ដើមអម្ពិល