បណ្តាញសង្គម

អាមេរិក, កូរ៉េខាងត្បូង, និង ជប៉ុន នឹងពិភាក្សាគ្នាបន្ទាន់ ពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង

សេអ៊ូល៖ តំណាងចរចា លើបញ្ហានុយក្លេអ៊ែរ មកពីកូរ៉េខាងត្បូង, អាមេរិក និង ជប៉ុន គ្រោង នឹងជួបពិភាក្សា គ្នា នៅទីក្រុងសេអ៊ូល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៥ ខាងមុខនេះ

ដើម្បី ដោះស្រាយលើ កម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើង បន្ទាប់ពីរដ្ឋកុម្មនុយ និស្តមួយនេះ បាន អះអាងថាខ្លួន ជិតឈានទៅ រកជោគជ័យ នៃការបង្កើត អាវុធនុយក្លេអ៊ែរ មួយជំហាន ទៀតហើយ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រ ទី២២ ខែឧសភា នេះទៀតថា ប្រទេស ទាំងបីខាងលើនេះ ជាសមាជិក នៃក្រុមប្រទេសទាំង ៦ នៃកិច្ចចរចានុយក្លេអ៊ែរ ដែលមាន ប្រទេសចិន និង រុស្ស៊ី ផងដែរ ។ ]យ៉ាងណា ក៏ដោយ ការពិភាក្សារវាង កូរ៉េខាងត្បូង, ជប៉ុន, និង អាមេរិក ក៏ព្រោះតែភាគីទាំងបី មានការព្រួយបារម្ភពី សន្តិសុខក្នុងតំបន់ ប្រសិនបើការអះអាង ពីឥទ្ធិពលនៃអាវុធ នុយក្លេអ៊ែរថ្មី របស់ កូរ៉េខាងជើង ជាការពិត មែននោះ ។

គួរបញ្ជាក់តាម ការអះអាងពី កូរ៉េខាងជើង អះអាងថាខ្លួនជិត នឹងសម្រេចបានលទ្ធផល ទាំងស្រុង ទៅលើការ បង្រួមទំហំនៃអាវុធ នុយក្លេអ៊ែរ ឲ្យតូចជាងមុន និងមានលក្ខណៈខុស ប្លែកពី អាវុធនានា ។ សារព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA បានចុះផ្សាយ សេចក្តីប្រកាស ដែលចេញ ដោយគណៈកម្មាធិការ នៃនយោបាយការពារជាតិ របស់កូរ៉េខាងជើង ។ គេពុំបាន ដឹង ពីចេតនា ឬក៏មូលហេតុអ្វី បានជាកូរ៉េ ខាងជើង ហ៊ានប្រកាសដូច្នេះ ដែលប្រៀប ដូចជា ការប្រឆាំង នឹងច្បាប់អន្តរជាតិ យ៉ាងពេញទំហឹងនោះឡើយ ៕


 

ដកស្រង់ពី៖ដើមអម្ពិល