បណ្តាញសង្គម

រលក​កំដៅ​ខ្លាំង​នៅភាគ​ខាងត្បូង​ឥណ្ឌា សម្លាប់​មនុស្ស​អស់ជាង ១៥០​នាក់

ញ៉ូដេលី៖ មនុស្សជាង ១៥០នាក់ បានស្លាប់ បន្ទាប់ពីពួកគេ រងគ្រោះដោយសារ រលកកំដៅកើនឡើងខ្លាំង ។

ករណីនេះបានកើតឡើង នៅភាគខាងត្បូង ប្រទេសឥណ្ឌា ស្ថិតនៅរដ្ឋអង់ដ្រា ប្រាសិត និងតេឡេហ្គាណា ។  ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ថា បើយោងតាម សម្តីរបស់មន្ត្រី សុខាភិបាលជាន់ខ្ពស់ បានថ្លែងកាលពី ថ្ងៃសៅរ៍ថា រលកកំដៅខ្លាំង បណ្តាលឲ្យមានអ្នក ស្លាប់ប្រមាណ ១៥០នាក់ ។

រលកកំដៅខ្លាំង បានកើតឡើង ក្នុងអំឡុងប៉ុន្មាន ថ្ងៃជាប់ៗគ្នា ។ មន្ត្រីជាន់ខ្ពស់បានបញ្ជាក់ថា " មនុស្ស ៨០នាក់ នៅរដ្ឋអង់ដ្រា ប្រាសិត បានស្លាប់ និងប្រមាណជាង ៧០នាក់ ផ្សេងទៀត ក៏បានបាត់បង់ ជីវិតដែរ នៅរដ្ឋតេឡេហ្គាណា " ។

មន្ត្រីដដែលនោះ បានបន្តថា អ្នកទាំងនោះភាគច្រើន ជាអ្នកដែលរង នូវរលកកំដៅខ្លាំង ដោយសារតែពួកគេ រស់នៅមិនមាន ផ្ទះសម្បែងជ្រក កោនពិតប្រាកដ ។ ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាល នៃរដ្ឋទាំងពីរ ក៏បានផ្តល់ដំបូន្មានដល់ ពលរដ្ឋរបស់ខ្លួន ឲ្យប្រុងប្រយ័ត្ន ចំពោះអាកាសធាតុ ក្តៅខ្លាំង ព្រោះវាជារដូវ ក្តៅខ្លាំងណាស់ ។

តាមការព្យាករណ៍រ លកកំដៅអាច នឹងបន្តកើនឡើង រហូតដល់ចុងសប្តាហ៍ នេះទៀត ៕

 

ដកស្រងពី៖ដើមអម្ពិល