Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

UAE គ្រោងបញ្ជូនយានអវកាសរបស់ខ្លួន ទីកាន់ភពព្រះអង្គារនៅឆ្នាំ២០២១

  • បោះពុម្ព

អាប់ប៊ូដាប៊ី៖ ក្រុមអ្នកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ មួយក្រុមមកពី វិទ្យាស្ថាន Masdar នៃសហភាព អារ៉ាប់រួម (UAE)

បានកំណត់ផែនការ របស់ខ្លួនថា នៅឆ្នាំ២០២១ នឹងធ្វើការបញ្ជូន យានអវកាស និងអ្នកអវកាសយានិក ដើម្បីបំពេញ បេសកកម្ម នៅភពព្រះអង្គារ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅរាត្រីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ថា លោក Mohamed Sassi សាស្ត្រាចារ្យមួយរូបមកពីវិទ្យាស្ថាន ខាងលើ បានបញ្ជាក់ថា "ក្រុមរបស់យើង ដែលនៅវិទ្យាស្ថាន អាចមាន សមត្ថភាព សម្រាប់ជួយដល់ គម្រោងការ នៃការបំពេញ បេសកកម្ម នៅភពព្រះអង្គារ របស់សហភាព អារ៉ាប់រួម ជាមួយ នឹងបទពិសោធន៍ជាច្រើន ដែលបានធ្វើការ ស្រាវជ្រាវ " ។

បេសកកម្មជា លើកដំបូងរបស់ UAE គឺមានឈ្មោះថា "ក្តីសង្ឃឹម" ដែលនេះជាពិភព របស់អារ៉ាប់ ដោយបាន ដាក់បញ្ចូលក្នុងផែន ការកាលពីខែតុលា កន្លងទៅនេះ  ។

ជាមួយ នឹងគម្រោងការនេះ រដ្ឋាភិបាល UAE បានដាក់ទុនវិនិយោគ ដែលមានទឹកប្រាក់ ៥.៤ពាន់លានដុល្លារ សហរដ្ឋអាម៉េរិក សម្រាប់ជួយដល់គម្រោង ការនៃបច្ចេកវិទ្យាអវកាស និងមានអ្នកវិទ្យាសាស្ត្រ ប្រមាណ ១៥០នាក់ និងក្រុមវិស្វករ ជាច្រើនជួយដល់កិច្ចការ ទាំងអស់នេះ ៕

 

ដកស្រងពី៖ដើមអម្ពិល