Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសហ្វីលីពីន ដកការរឹតត្បិត COVID-19 ភាគច្រើននៅក្នុងរដ្ឋធានី

  • បោះពុម្ព

 អ្នកនាំពាក្យរបស់ប្រធានាធិបតី Rodrigo Duterte បាននិយាយកាលពីថ្ងៃអាទិត្យ (កុម្ភៈ 27) ថាប្រទេសហ្វីលីពីន នឹងដកការរឹតបន្តឹង COVID-19 ភាគច្រើននៅក្នុងរដ្ឋធានីម៉ានីល នៅខែក្រោយនេះ បន្ទាប់ពីការធ្លាក់ចុះនៃករណីឆ្លង និងកំណើនចំនួនមនុស្ស បានចាក់វ៉ាក់សាំង។

វាកើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីប្រទេសនេះ បានបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ទទួលភ្ញៀវទេសចរបរទេសជាលើកដំបូង ក្នុងរយៈពេលពីរឆ្នាំ ហើយខណៈដែលយុទ្ធនាការសម្រាប់ការបោះឆ្នោតជាតិនៅថ្ងៃទី 9 ខែឧសភា កាន់តែខិតមកជិត។

អាជីវកម្ម ភ្នាក់ងាររដ្ឋាភិបាល និងការដឹកជញ្ជូនសាធារណៈ នឹងត្រូវបានអនុញ្ញាតឱ្យដំណើរការពេញសមត្ថភាព នៅពេលដែលទីក្រុង ដែលមានប្រជាជនចំនួន 13 លាននាក់ ត្រូវបានដាក់ក្នុងកម្រិតប្រកាសអាសន្នទាបបំផុតនៅថ្ងៃទី 1 ខែមីនា។

ម៉ាសមុខ នឹងនៅតែត្រូវពាក់នៅទីសាធារណៈ ប៉ុន្តែនឹងលែងត្រូវការក្នុងពេលលេងកីឡា ឬហាត់ប្រាណក្រោមច្បាប់ថ្មី ដែលអនុវត្តចំពោះតំបន់ចំនួន 38 ផ្សេងទៀតនៃប្រទេសនេះផងដែរ។ ការត្រួតពិនិត្យសីតុណ្ហភាពសម្រាប់ការចូលទៅក្នុងគ្រឹះស្ថាននានា នឹងមិនចាំបាច់ទេ ហើយកិច្ចប្រឹងប្រែងតាមដានរាល់ទំនាក់ទំនងពាក់ព័ន្ធទាំងអស់ គឺត្រូវបានលុបចោល។

ករណីឆ្លងជាមធ្យម គឺ 1,421នាក់ ក្នុងសប្តាហ៍មុន ធៀបនឹងកម្រិតខ្ពស់បំផុតនៃ 39,004 នាក់ នៅថ្ងៃទី 15 ខែមករា នៅពេលដែលមេរោគ Omicron ឆ្លងខ្លាំង បានរាលដាលពេញប្រទេស។ បន្ទាប់ពីការបិទខ្ទប់ដ៏យូរ ដែលបានបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងពលរដ្ឋរាប់លាននាក់ បាត់បង់ការងារធ្វើ ការបន្ធូរបន្ថយការរឹតត្បឹតនេះ នឹងជួយសម្រាលទុក្ខលំបាកផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនហ្វីលីពីនជាច្រើន។

មន្ត្រីរដ្ឋាភិបាលម្នាក់ បាននិយាយកាលពីពេលថ្មីៗនេះថា អត្រានៃការចាក់វ៉ាក់សាំងនៅទីក្រុងម៉ានីល បានឈានដល់ "100 ភាគរយ" ប៉ុន្តែអត្រានេះ គឺទាបជាងច្រើននៅក្នុងផ្នែកផ្សេងទៀតនៃប្រទេស។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីន មេរោគនេះ បានឆ្លងដល់មនុស្សជាង 3.6 លាននាក់ និងបានសម្លាប់មនុស្សជាង 56.000 នាក់ នេះបើតាមការផ្សាយរបស់ CNA/AFP នៅព្រឹកថ្ងៃចន្ទនេះ។