Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រយុទ្ធគ្នា​អស់​រយៈពេល ៣ម៉ោង លទ្ធផល​ស្លាប់អស់ ៤៣នាក់​នៅ​ម៉ិកស៊ីកូ

  • បោះពុម្ព

ស៊ីអ៊ិអ៊ិន៖ ក្នុងអំឡុងពេល នៃការបាញ់ ប្រហារគ្នា រវាងកងសន្តិសុខ របស់ប្រទេស ម៉ិកស៊ិក និងខ្មាន់កាំភ្លើង ដែលមិនស្គាល់ អត្តសញ្ញាណ លទ្ធផលចុងក្រោយ ស្លាប់អស់ ៤៣អ្នក ក្នុងនោះរាប់ បញ្ចូលទាំង មន្ត្រីប៉ូលិសមួយរូបផងដែរ ។

ទូរទស្សន៍ ស៊ីអ៊ិនអ៊ិន បានផ្សព្វផ្សាយ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ថា សកម្មភាព នៃការបាញ់ប្រហារ គ្នាអស់រយៈពេល ៣ម៉ោង រវាងក្រុមរក្សា សន្តិសុខ របស់ប្រទេស ម៉ិកស៊ិក និងខ្មាន់កាំភ្លើង ដែលមិនស្គាល់ អត្តសញ្ញាណ បានបណ្តាល ឲ្យមានអ្នកស្លាប់ចំនួន ៤៣នាក់ ។

ប្រភពព័ត៌មាន បានបញ្ជាក់ថា ខ្មាន់កាំភ្លើងចំនួន ០៣នាក់ ត្រូវបានឃាត់ខ្លួន  ។ លោក Monte Alejandro Rubido គណៈកម្មាធិការ សន្តិសុខជាតិ ម៉ិកស៊ិក បានឲ្យដឹងថា ការបាញ់ប្រហារគ្នា បានកើតឡើងនៅ ក្រុង Tanhuato នៃរដ្ឋ Michoacan រវាងក្រុមរក្សា សន្តិសុខ និងខ្មាន់កំាភ្លើង ។

ខ្មាន់កាំភ្លើងដែល គេស្គាល់ គឺជាក្រុមប្រតិបត្តិការ នៃអង្គការឧក្រិដ្ឋកម្ម ដែលស្ថិតនៅជាប់ រដ្ឋគ្នា តែមិនដឹង ច្បាស់លាស់ថាក្រុម នោះឈ្មោះអ្វីឡើយ ។ តាមការចុះផ្សាយ ដំបូងដោយ ទីភ្នាក់ងារព័ត៌មាន ពីរ ក្នុងនោះគឺមាន Reuters និង AFP ថា ដំបូង គឺជាជម្លោះ រវាងស៊ីវិល និងកងសន្តិសុខ ។

តែក្រុមសារ ព័ត៌មានទាំងនោះ មិនបានបញ្ជាក់ អំពីឈ្មោះមន្ត្រី ពាក់ព័ន្ធរឿងនេះទេ ។ បើតាមការផ្តល់ បទសម្ភាសន៍ នៅក្នុងកម្មវិធី ទូរទស្សន៍ លោក Salvador Jara អភិបាល Michoacan បានថ្លែងថា វាគឺ "ស្រដៀងគ្នា" នឹងករណីបាញ់ប្រហារ គ្នាពាក់ព័ន្ធ នឹងក្រុមជំនាន់ថ្មី Jalisco ដែលជាក្រុមគ្រឿងញៀន ៕

 

ដកស្រងពី៖ដើមអម្ពិល