បណ្តាញសង្គម

អ៊ុយក្រែន ចាប់ផ្ដើម ការហោះហើរឡើងវិញ ទៅស៊ីរី បន្ទាប់ពីផ្អាក ៣ឆ្នាំ

ឡាតាគា ៖ វត្តមានរបស់ យន្ដហោះ អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ បានធ្វើដំណើរ

ទៅដល់ព្រលានយន្ដ ហោះនៃទីក្រុង ឈូងសមុទ្រ ឡាតាគា ប្រទេសស៊ីរី ដែលនេះ ជាជើងហោះហើរ បរទេសដំបូង ហើយ សម្រាប់ប្រទេស ដែលបាន និងកំពុងហែកហួរ ដោយសង្គ្រាម ចាប់តាំងពីឆ្នាំ២០១២ មួយនេះ  ។

 ទីភ្នាក់ងារសារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ នេះបន្ដទៀតថា ជាមួយនឹងអ្នកដំណើរ ត្រឹមតែ ១០នាក់នៅ លើជើងហោះហើរ ប៊ូអ៊ីង ៧៣៧ របស់ក្រុមហ៊ុន អាកាសចរ អ៊ុយក្រែន Autolux Airways បាន ប្រតិបត្តិការ ហោះហើរ របស់ខ្លួនជាលើកដំបូង ទៅកាន់ប្រទេស៊ីរី បើទោះបីជាមាន ការដាក់ទណ្ឌកម្ម ពីសហព័ន្ធ សហ ភាពអឺរ៉ុប និងស្ថានភាព សន្ដិសុខនៅស៊ីរី យ៉ាងណាក៏ដោយ ។

ការហោះហើរ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ជាការចាប់ផ្តើម ការហោះហើរ ជារៀងរាល់ សប្ដាហ៍ពី ទីក្រុងគៀវ ទៅ កាន់ទីក្រុងឈូង សមុទ្រឡាតាគា ទាំងទៅទាំងមក និងក្រុមហ៊ុន ក៏នឹងផ្ដល់សម្រាប់ ជនជាតិ ស៊ីរី នៅក្នុង ប្រទេសជាមួយ នឹងសេវាកម្មផ្លាស់ប្ដូរ នៅក្នុងទីក្រុងគៀវ ដើម្បីបន្ដ ការហោះហើរ ទៅកាន់គ្រប់ ទីកន្លែងនៅ ក្នុងពិភពលោក ជាពិសេស ទៅ កាន់ប្រទេសរុស្ស៊ី និងអាម៉េរិក ។

ទោះបីជាជនជាតិ ស៊ីរី ដែលចង់ទទួល បានការឆ្លងកាត់ ទីក្រុងគៀវ នោះគឺត្រូវ មានទិដ្ឋាការ ឆ្លងកាត់ត្រឹមត្រូវ សម្រាប់ អ៊ុយក្រែន ប៉ុន្ដែស្ថានទូត អ៊ុយក្រែន ប្រចាំនៅស៊ីរី បានសន្យាថា នឹងជួយឲ្យមាន ការសម្រប សម្រួលសម្រាប់ ជនជាតិស៊ីរី ដើម្បីលើកទឹកចិត្ តពួកគេឲ្យ ធ្វើដំណើរជាមួយ នឹងក្រុមហ៊ុន អាកាសចរណ៍ មួយនេះ ៕

ដកស្រង់ពី៖ដើមអម្ពិល