Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ថានទូតរុស្ស៉ីប្រចាំឥណ្ឌា ស្នើឱ្យមានភាពត្រឹមត្រូវនៃការផ្សាយព័ត៌មាន ជុំវិញស្ថានការណ៍នៅអ៊ុយក្រែន

  • បោះពុម្ព

 (ញូដេលី)៖ រុស្ស៉ីបានចោទប្រកាន់ការផ្សព្វផ្សាយព័ត៌មាននៅឥណ្ឌា ស្តីពីអំពីស្ថានការណ៍នៅអ៊ុយក្រែនថា មានលក្ខណៈលម្អៀងនិងបង្កការភាន់ច្រឡំ ហើយបានទទូចឱ្យប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា ព្យាយាមផ្តល់ព័ត៌មានដោយឈរលើការពិតជាក់ស្តែង។

នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មានឥណ្ឌា IANS នៅថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២។ ស្ថានទូតរុស្ស៉ីប្រចាំប្រទេសឥណ្ឌា បានបង្ហោះសារលើបណ្តាញ Twitter យ៉ាងដូច្នេះថា «ពាក់ព័ន្ធទៅនឹងវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន យើងទាមទារឱ្យប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា មានភាពត្រឹមត្រូវច្បាស់លាស់ ដើម្បីឱ្យសាធារណជនឥណ្ឌាទាំងអស់ ទទួលបានព័ត៌មានដែលជាការពិតជាក់ស្តែង»។

គួរបញ្ជាក់ថា ស្ថានទូតរុស្ស៉ីបានចង្អុលជាពិសេសទៅលើ សេចក្តីរាយការណ៍ព័ត៌មានរបស់ឥណ្ឌា ទាក់ទងកិច្ចចរចាជាមួយអ៊ុយក្រែន និងការអះអាងថា មូលដ្ឋានថាមពលនុយក្លេអ៊ែរនៅអ៊ុយក្រែន បានរងការវាយប្រហារ។ រុស្ស៉ីបានចោទប្រកាន់ថា របាយការណ៍ទាំងអស់នេះ គឺមានភាពលម្អៀងនិងបង្កការភាន់ច្រឡំ៕