បណ្តាញសង្គម

ម៉ាឡេស៊ី រកឃើញផ្នូរចំនួន១៣៩ នៅជំរុំចំនួន២៨ សង្ស័យថា ជាកន្លែងជួញដូរមនុស្ស

គូឡាឡាំពួរ ៖ ទីតាំងផ្នូរ ខ្មោចចំនួន ១៣៩ ផ្នូរ និងសង្ស័យ ជាជុំរំជួញដូរ មនុស្សចំនួន ២៨កន្លែងទៀត ត្រូវបានរកឃើញ នៅជិតព្រំដែន នៃប្រទេសម៉ាឡេស៊ី ជាប់ជាមួយ នឹងប្រទេសថៃ ។

នេះបើយោងតាម សេចក្ដីរាយការណ៍ ពីមេបញ្ជាការ ប៉ូលិសក្នុងប្រទេស ។ ទីភ្នាក់ងារសារ ព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ នេះបន្ដទៀតថា អាជ្ញាធរនៅមិនទាន់ អាចបញ្ជាក់បានថា តើនៅក្នុងផ្នូរនីមួយៗ មានសពប៉ុន្មាន នាក់នៅក្នុងនោះ នៅឡើយទេ ។

នៅក្នុងផ្នូរ ខ្មោចទាំងនោះ ត្រូវបានគេជឿជាក់ថា មានផ្ទុកសព ដែលទំនងជា ជនភៀសខ្លួន នៅក្នុងការជួញដូរមនុស្ស ឆ្នងកាត់ព្រំដែន ។ នេះជាការរកឃើញថ្មីមួយ ហើយសម្រាប់ ប្រទេសម៉ាឡេស៊ី ហើយក៏ជាចំណុច រសើបមួយដែរ សម្រាប់បណ្ដា ប្រទេស ទាំងឡាយ ដែលបញ្ហាជួញដូរមនុស្ស មានការកើនឡើងខ្ពស់ និងគ្មានការ ទប់ស្កាត់ពីរដ្ឋាភិបាល ក្នុងការយកចិត្តទុក ដាក់ សម្រាប់ជនចំណាក និងចំណូលស្រុក ឲ្យបានត្រឹមត្រូវ  ៕

ដកស្រងពី៖ដើមអម្ពិល