Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខចារកម្មអាមេរិក ព្រមានថា រុស្ស៊ីអាចនឹងបង្កើនការវាយប្រហារលើអ៊ុយក្រែន (Video inside)

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បាននិយាយ នៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងបង្កើនការវាយប្រហារលើអ៊ុយក្រែន បើទោះបីជាប្រតិបត្តិការយោធាសព្វថ្ងៃហាក់ដូចជាមិនមានភាពជឿនលឿនដូចការ រំពឹងទុក និងផលវិបាកនៃសេដ្ឋកិច្ចដែលបណ្តាលមកពីការដាក់ទណ្ឌកម្មអន្តរជាតិ ក៏ដោយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។ បើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក កងទ័ពរុស្ស៊ីប្រហែលពី ២,០០០នាក់ ទៅ៤,០០០នាក់ បានស្លាប់ ខណៈទីក្រុងម៉ូស្គូ កំពុងទទួលរងឥទ្ធិពលនៃទណ្ឌកម្ម។

ប៉ុន្តែនៅតែព្រមានដដែលថាស្ថានភាពក្នុងប្រទេសអ៊ុយក្រែន អាចកាន់តែអាក្រក់់ទៅៗ ដោយសារតែ ការផ្គត់ផ្គង់ស្បៀងអាហារ និងទឹកក្នុងទីក្រុងកៀវ អាចនឹងអស់ក្នុងរយៈពេល២សប្តាហ៍ខាងមុខ។

ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោកស្រី អាវរីល ហេនណេស (Avril Haines) ក៏បានប្រាប់គណៈកម្មការស៊ើបការណ៍ សម្ងាត់នៃសភាតំណាងរាស្រ្តអាមេរិកផងដែរ អំពីការគំរាមកំហែងទូទាំងពិភពលោក ជាមួយការអះអាងថាលោក ពូទីន ទំនងជានឹងមិនដកថយ ឡើយ ហើយអាចនឹងបង្កើនការវាយប្រហារលើអ៊ុយក្រែនទៀតផង។

គួរបញ្ជាក់ថា សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បានឈានចូលដល់សប្ដាហ៍ទី៣ហើយ រីឯសហរដ្ឋអាមេរិក និងលោកខាងលិចក៏កំពុងបង្កើន ការដាក់ទណ្ឌកម្មលើរុស្ស៊ីផងដែរ។ តែអ្វីដែលគេបារម្ភនោះគឺទណ្ឌកម្មទាំងនេះ អាចនឹងជំរុញឱ្យលោក ពូទីន បង្កើនការវាយលុកលើអ៊ុយក្រែន ដែលអាចនឹងធ្វើឱ្យជនស៊ីវិលរងគ្រោះកាន់តែច្រើន៕

ដកស្រង់ពី៖ Fresh News