Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៣៨នាក់ស្លាប់ ក្នុងករណី ឆេះផ្ទះកម្មករ នៅចិន

  • បោះពុម្ព

ហឺណាន ៖ តាមការលើកឡើង ពីអាជ្ញាធរ បានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សចំនួន ៣៨នាក់ បានស្លាប់ នៅក្នុងអណ្ដាតភ្លើង និង៦នាក់ ផ្សេងទៀត ទទួលរងរបួស បន្ទាប់ពីហេតុការណ៍ ភ្លើងឆេះមួយ បាន ផ្ទុះឡើងនៅក្នុងផ្ទះ កម្មករមួយ នៅខេត្ត ហឺណាន ភាគកណ្ដាល ប្រទេសចិន នៅល្ងាចថ្ងៃចន្ទ ម្សិលមិញនេះ ។

ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០១៥ នេះបន្ដទៀតថា ករណីភ្លើងឆេះនេះ បានកើតឡើង នៅម៉ោង ៧ និង៥៥ យប់ថ្ងៃចន្ទ ម្សិលមិញនេះ នៅក្នុងអគារ ផ្ទះល្វែងឯកជន មួយកន្លែង នៅស្រុកឡួ ហាន ក្រុងភីងឌីងសាន (Pingdingshan) នៅខេត្ត ហឺណាន ហើយបានបណ្ដាលឲ្យ មានមនុស្សចំនួន ៣៨នាក់ បានស្លាប់ភ្លាមៗ នៅក្នុងហេតុការណ៍នោះ និង ៦នាក់ផ្សេងទៀត រងរបួស ។

ដោយឡែក សម្រាប់អ្នករងរបួស ទាំង៦នាក់ ក្នុងនោះមាន ២នាក់ ស្ថិតក្នុងស្ថានភាព ធ្ងន់ធ្ងរ និងត្រូវបានគេ ប្រញាប់បញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាល ផងដែរ ។ ខណៈនេះ ការរុករក និងជួយសង្គ្រោះ កំពុងដំណើរការ នៅឡើយ ហើយមូលហេតុ ដែលបង្កឲ្យមាន អគ្គិភ័យនេះកើតឡើង នៅមិនទាន់ដឹងថា បណ្ដាលមកពីកត្តាអ្វី ឲ្យច្បាស់នៅឡើយទេ ៕

ដកស្រង់ពី៖ ដើមអម្ពិល