Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទាហានអាហ្វហ្គានីស្ថាន ស្វែងរកការលើកលែងទោសតាលីបង់បន្ទាប់ពីការដួលរលំទីក្រុង Herat

  • បោះពុម្ព

ទាហានអាហ្វហ្គានីស្ថានរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅការិយាល័យអភិបាលក្រុង Herat ភាគខាងលិច ដើម្បីស្វែងរកពួកតាលីបង់ មិនមែនដើម្បីប្រយុទ្ធជាមួយពួកគេទេ ប៉ុន្តែដើម្បីស្វែងរកការលើកលែងទោស។

ទីក្រុងធំបំផុតទីបីរបស់ប្រទេសអាហ្វហ្គានីស្ថាន បានដួលរលំដោយគ្មានការប្រយុទ្ធគ្នា កាលពីថ្ងៃព្រហស្បតិ៍ (10 មីនា) នៅពេលដែលកងកម្លាំងរដ្ឋាភិបាល បានដកថយ ហើយស្តេចសង្រ្គាមដ៏ល្បីល្បាញរបស់ក្រុង Herat គឺ Ismail Khan ត្រូវបានចាប់ខ្លួនដោយពួកបះបោរ។

ជាមួយនឹងការភ័យខ្លាចនៃការសងសឹកដោយហិង្សាកើនឡើង នៅពេលដែលពួកតាលីបង់ ខិតកាន់តែជិតដល់ការដណ្តើមកាន់កាប់ប្រទេសទាំងស្រុង ទាហានអាហ្វហ្គានីស្ថាននៅទីក្រុង Herat ដែលពួកគេស្ទើរតែទាំងអស់ក្នុងសម្លៀកបំពាក់ស៊ីវិល បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍ដើម្បីព្យាយាមទទួលបានលិខិតលើកលែងទោស។

នៅខាងក្នុងការិយាល័យ ដែលធ្លាប់ជារបស់អភិបាលក្រុង Herat សមាជិកក្រុមតាលីបង់បានអង្គុយលើកៅអីអង្គុយ - ខ្លះកាន់កាំភ្លើងយោធាអាមេរិក ខណៈដែលពួកគេសរសេរឈ្មោះ និងពិនិត្យបញ្ជីរាយប៉ាយនៅលើតុកាហ្វេ ដែលមានកញ្ចក់។

នៅលើក្រដាស ដែលមានក្បាលសំបុត្រតាលីបង់ មនុស្សម្នាក់ បានសរសេរលិខិតលើកលែងទោស - ខ្លះរយៈពេលវែង ខ្លះមានសុពលភាពត្រឹមតែពីរ-បីថ្ងៃប៉ុណ្ណោះ។ ទាហានអាហ្វហ្គានីស្ថានម្នាក់នៅអគារនោះ បានប្រាប់ AFP ថា អង្គភាពខ្លួន ត្រូវបានឡោមព័ទ្ធដោយពួកតាលីបង់ មុនពេលការដួលរលំទីក្រុង។

ហើយឥឡូវនេះ ខ្លួន គ្រាន់តែចង់បានសន្តិសុខប៉ុណ្ណោះ ដោយមកយកសំបុត្រលើកលែងទោស ដើម្បីចាកចេញពីទីក្រុង។ សមាជិកក្រុមតាលីបង់ បាននិយាយថា មនុស្សប្រហែល 3,000 នាក់ត្រូវបានលើកលែងទោស។ “អ្នក ដែលមកពីខេត្តផ្សេងៗ នឹងត្រូវបានផ្តល់លិខិតលើកលែងទោសបណ្តោះអាសន្នរយៈពេលបីថ្ងៃ ដូច្នេះពួកគេ អាចទៅខេត្តកំណើតរបស់ពួកគេ ទីដែលពួកគេ ត្រូវការទទួលបានលិខិតលើកលែងទោសរយៈពេលវែងមួយទៀត ពីមន្ត្រីរបស់តាលីបង់។

នៅក្នុងម្លប់នៃទីធ្លាក្នុងបរិវេណនោះ មនុស្សរាប់រយនាក់ បានអង្គុយដោយអត់ធ្មត់ ខណៈដែលបុរសម្នាក់ កាន់ប័ណ្ណលើកលែងទោស បានស្រែកហៅឈ្មោះម្តងមួយៗ ដើម្បីឱ្យពួកគេ មកយកនេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី ដោយដកស្រង់ពីសារព័ត៌មាន AFP កាលពីយប់ថ្ងៃ អាទិត្យ។