Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុងកៀវ នឹងដាក់បម្រាមគោចរសម្រាប់រយៈពេល ៣៦ ម៉ោង ដ៏ពិបាក និងគ្រោះថ្នាក់

  • បោះពុម្ព

 អភិបាលក្រុងលោក Vitali Klitschko បាននិយាយថា ក្រុង Kyiv នឹងដាក់បម្រាមគោចររយៈពេល ៣៦ ម៉ោង ចាប់ពីយប់ថ្ងៃអង្គារ (១៥ មីនា) ចំពេលមាន "ពេលវេលាដ៏លំបាក និងគ្រោះថ្នាក់" បន្ទាប់ពីការវាយប្រហារជាច្រើនលើករបស់រុស្ស៊ី។

សេចក្តីប្រកាសនេះ បានធ្វើឡើង នៅពេលដែលរុស្ស៊ី បានចាប់ផ្តើមការវាយប្រហារថ្មីៗនៅក្នុងរដ្ឋធានីរបស់អ៊ុយក្រែន ដែលស្ទើរតែត្រូវបានឡោមព័ទ្ធដោយកងទ័ពរបស់ទីក្រុងម៉ូស្គូ ក្នុងសប្តាហ៍ទី 3 នៃការលុកលុយ ហើយបានធ្វើបាត់បង់ប្រហែលពាក់កណ្តាលនៃចំនួនប្រជាជនមុនសង្គ្រាមចំនួន 3.5 លាននាក់។

ប្រជាជនកៀវទាំងអស់ ត្រូវបានស្នើសុំឲ្យស្នាក់នៅផ្ទះរយៈពេលពីរថ្ងៃ ឬបើសម្លេងស៊ីរ៉ែន បន្លឺឡើង ត្រូវនៅក្នុងជម្រក។ បម្រាមគោចរពីម៉ោង ៨យប់ថ្ងៃអង្គារ រហូតដល់ម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ គឺជា "ការសម្រេចចិត្តរបស់បញ្ជាការយោធា"។

វាកើតឡើង ចំពេលដែលនាយករដ្ឋមន្ត្រីប៉ូឡូញ ឆេក និងស្លូវេនី បានធ្វើដំណើរទៅកាន់ទីក្រុងគៀវដោយរថភ្លើង កាលពីថ្ងៃអង្គារ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំបរទេសទៅកាន់រដ្ឋធានីមួយនេះ។ លោកអភិបាលក្រុង បានបន្ថែមទៀតថា "ចលនានៅជុំវិញទីក្រុង Kyiv ដោយគ្មានការអនុញ្ញាតពិសេសត្រូវបានហាមឃាត់។

វាត្រូវបានអនុញ្ញាតឱ្យចេញទៅខាងក្រៅ ក្នុងគោលបំណងទៅកាន់ជម្រក" ។ ទីក្រុង Kyiv បានដាក់បម្រាមគោចរស្រដៀងគ្នានេះ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ បន្ទាប់ពីក្រុងម៉ូស្គូបានបើកការលុកលុយរបស់ខ្លួន នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី ដោយដកស្រង់ពីសារព័ត៌មាន AFP កាលពីយប់ថ្ងៃអង្គារ។