Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងទ័ព​អ៊ីរ៉ា​ក់​ ចាប់ផ្តើម​ប្រយុទ្ធ​ដណ្តើម ​ក្រុង​អាន​បារ​

  • បោះពុម្ព

ក្រុងបាកដាដៈ កងទ័ពអ៊ីរ៉ាក់ បានបន្តប្រតិបត្តិការ ទូលំទូលាយ មួយកាលពីថ្ងៃពុធ ដើម្បីរឹតបន្តឹង ការហ៊ុមព័ទ្ធ លើក្រុមជីហាដ និយមដែលកំពុង គ្រប់គ្រងក្រុងអានបារ ប៉ុន្តែកម្លាំងជីវពល និកាយស៊ីអ៊ីត ក្រុមខ្លួន ហាក់ប្រថុយបង្កភាព តានតឹងខាងនិកាយ កើនឡើង ។

ក្រុមមន្ត្រី នៅក្នុងខេត្តអានបារ កាលពីថ្ងៃអង្គារ បាននិយាយអំពី ការវាយប្រហារ ផ្លូវអាកាស និងការប្រយុទ្ធ គ្នាផ្លូវគោក នៅភាគខាងត្បូង និងខាងលិច នៃរដ្ឋធានី របស់ខេត្តនេះ គឺរ៉ាម៉ាឌី ។ អ្នកនាំពាក្យ កងឯកភាព Shia បានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន AFP ថា ទាហានអ៊ីរ៉ាក់ បានឡោមព័ទ្ធក្រុង រ៉ាម៉ាឌីពីទិសទាំងបី ។

កម្លាំងអ៊ីរ៉ាក់ រាប់ពាន់នាក់ដែល រួមមានទាហាន រដ្ឋាភិបាល និងក្រុមយុទ្ធជន មកពីក្រុមកម្លាំង ជីវពល Shia ជាសម្ព័ន្ធមិត្ត នៅក្រោមកម្លាំង ឆត្រចល័តប្រជាជន បានប្រមូលផ្តុំ នៅឯមូលដ្ឋានយោធា Habbaniyah ដើម្បីត្រៀម វាយបកលើ ក្រុងរ៉ាម៉ាឌី ។

រយៈពេល ១០ថ្ងៃ ក្រោយពីក្រុមរដ្ឋអ៊ិស្លាម និយាយ បានកាន់កាប់រដ្ឋធានី របស់ខេត្តដ៏ធំបំផុត របស់អ៊ីរ៉ាក់នេះ អ្នកនាំពាក្យម្នាក់ បាននិយាយថា ការវាយលុកនេះគឺ ដើម្បីកាត់ផ្តាច់ខេត្តអានបារ និងការត្រៀមកិច្ចប្រឹងប្រែងមួយដើម្បី ដណ្តើមកាន់កាប់ ក្រុងរ៉ាម៉ាឌី មកវិញ បានចាប់ផ្តើម ។

អ្នកនាំពាក្យ នៃកម្លាំងចល័ត ប្រជាជន Hashed al-Shaabi លោក Ahmed al-Assadi បាននិយាយថា ៖ « គោលបំណងនៃកិច្ចប្រតិបត្តិការនេះ គឺដើម្បីរំដោះ តំបន់ទាំងឡាយ ដែលនៅចន្លោះខេត្តសាលាហិដឌីន និងខេត្តអានបារ និងព្យាយាម ធ្វើឲ្យខេត្តអានបារ ឯកោ » ។

ក្រុមកម្លាំងចល័ត ប្រជាជន Ha shed al-Shaabi គឺជាក្រុមឆត្រ សម្រាប់កម្លាំង ជីវពលនិកាយស៊ីអ៊ីត ភាគច្រើន និងអ្នកស្ម័គ្រចិត្ត ដែលរដ្ឋាភិបាល បានស្នើឲ្យចូល រួម បន្ទាប់ពីក្រុម IS បានដណ្តើម កាន់កាប់ក្រុង រ៉ាម៉ាឌី កាលពីថ្ងៃទី១៧ ខែឧសភា ។ លោក Assadi និយាយថា ការវាយលុកថ្មីៗនេះ ត្រូវបានដាក់ឈ្មោះថា យើងកំពុងបម្រើអ្នក លោក ហូស្សេន ៕