បណ្តាញសង្គម

រដ្ឋមន្រ្តី ការបរទេសបារាំង អំពាវសុំ ពន្យារពេល បោះឆ្នោត ដើម្បីយកពេល ស៊ើបអង្កេតបន្ត

ក្រុងហ្ស៊ូរិច ៖ រដ្ឋមន្រ្តីការបរទេស ប្រទេសបារាំងលោក Laurent Fabius សុំឲ្យមានការ យកចិត្តទុកដាក់ខ្ពស់ ក្នុងការ បោះឆ្នោត និងសុំពន្យារផងដែរ ដើម្បីយកពេល វេលាស៊ើបអង្កេត ករណីពុករលួយបន្ត ដែលកើតមានឡើងក្នុង FIFA ក្រោយចាប់ខ្លួន មន្រ្តីកំពូលៗបាន ៧ នាក់ ក្នុងចំណោម ១៤នាក់ ដែលពាក់ព័ន្ធ ។

តាមរយៈសារព័ត៌មាន Sky News បានឲ្យដឹងថា សេចក្តីអំពាវនាវនេះដែរ ត្រូវបានធ្វើឡើង ក្រោយពេលដែល UEFA និង AFC ចេញសេចក្តីថ្លែងការណ៍រួមមួយ សុំឲ្យពន្យារ ពេលដូចគ្នា កាលពីយប់មិញ និងសុំឲ្យបន្តការចាប់ខ្លួនមន្រ្តីពាក់ ព័ន្ធ៧នាក់ផ្សេងទៀត ដែលនៅសល់ មុនឈានដល់ ការបោះឆ្នោតជាផ្លូវការ បន្ទាប់ពីរឿង អាស្រូវក្នុង FIFA ត្រូវបាន លុបបំបាត់ទាំងស្រុង ៕

ដកស្រង់ពី៖ដើមអម្ពិល