Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុន៖ ប្រជាជន ១៣០នាក់ ត្រូវបង្ខំជម្លៀសខ្លួន ពីតំបន់ភ្នំភ្លើង គូជីណឺរ៉ាប៊ុ

  • បោះពុម្ព

តូក្យូ៖ ប្រជាជនប្រមាណ ១៣០នាក់ ដែលកំពុងរស់នៅលើកោះ គូជីណឺរ៉ាប៊ុ ស្ថិតនៅក្បែរ ខេត្ត កាហ្គូសស៊ីម៉ា ភាគនិរតីប្រទេស ជប៉ុន នោះ

ត្រូវបានអាជ្ញាធរ ស្នើឲ្យភៀសខ្លួនចេញពី  ទីនោះជាបន្ទាន់ បន្ទាប់ពីភ្នំភ្លើង មួយបានផ្ទុះឡើង នៅលើកោះ កាលពីវេលា ម៉ោង ១០ ព្រឹក ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ ម៉ោងនៅក្នុងតំបន់ ។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយ បន្តទៀតថា ទីភ្នាក់ងារឧតុនិយមវិទ្យា របស់ជប៉ុន (JMA) បានចេញនូវការប្រកាស អាសន្នថ្មីមួយ ដោយទាមទារឲ្យ ប្រជាជន នៅតំបន់ក្បែរភ្នំ ភ្លើង គូជីណឺរ៉ាប៊ុ ត្រូវជម្លៀសក្រុមគ្រួសារចេញ ព្រោះភាពគ្រោះថ្នាក់ បានឡើងដល់កម្រិតទី ៥ ទៅហើយ ។

រហូតមក ដល់ពេលនេះ គេពុំទាន់ទទួលបាន ព័ត៌មានណាមួយ ពីមនុស្សស្លាប់ ឬមួយក៏រងរបួស ដោយសារបន្ទុះ ភ្នំភ្លើងនៅឡើយទេ ។ តាមការផ្សាយ របស់ទូរទស្សន៍រដ្ឋ NHK ផ្សែងខ្មៅ ដេដាស កំពុងភាយចេញពីភ្នំភ្លើង នៅឡើយ ដែលនាំឲ្យមន្ត្រី ពាក់ព័ន្ធរបស់ រដ្ឋាភិបាលជប៉ុន បើកកិច្ចប្រជុំ បន្ទាន់ដើម្បី ឆ្លើយតបនឹងបញ្ហានេះ ៕

 

ដកស្រង់ពី៖ដើមអម្ពិល