Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ុយក្រែប្រធានាធិបតីន ស្នើឱ្យជប៉ុនបង្កើនសម្ពាធទណ្ឌកម្មលើរុស្ស៊ី

  • បោះពុម្ព

 ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្នើឱ្យជប៉ុនកាលពីថ្ងៃពុធ (២៣ មីនា) បង្កើនសម្ពាធដាក់ទណ្ឌកម្មលើរុស្ស៊ី សម្រាប់ការលុកលុយអ៊ុយក្រែន ដោយដាក់ទណ្ឌកម្មពាណិជ្ជកម្មលើទំនិញរុស្ស៊ី។

ការដាក់ទណ្ឌកម្មរបស់ប្រទេសជប៉ុនលើបុគ្គលចំនួន 76 នាក់ ធនាគារចំនួន 7 និងស្ថាប័នចំនួន 12 ផ្សេងទៀតនៅក្នុងប្រទេសរុស្ស៊ី ដែលពាក់ព័ន្ធលើមន្ត្រីការពារជាតិ និងក្រុមហ៊ុននាំចេញអាវុធរបស់រដ្ឋ Rosoboronexport ។

ជប៉ុន ក៏បានឲ្យដឹងផងដែរថា ខ្លួន នឹងដកហូតឋានៈពាណិជ្ជកម្មរបស់រុស្ស៊ី ពីប្រទេសដែលទទួលកេអនុគ្រោះជាងគេបំផុត។ ថ្លែងតាមរយៈវីដេអូភ្ជាប់ទៅកាន់សភាក្នុងទីក្រុងតូក្យូ ក្នុងកាយវិការដែលមិនធ្លាប់មានពីមុនមក សម្រាប់មេដឹកនាំបរទេស លោក Zelenskyy បានថ្លែងអំណរគុណដល់ប្រទេសជប៉ុនសម្រាប់ការឈានមុខគេ ក្នុងចំណោមប្រជាជាតិអាស៊ី ក្នុងការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី និងការដាក់ទណ្ឌកម្ម។

ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម រុស្ស៊ី ដែលហៅសកម្មភាពរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនថា ជា "ប្រតិបត្តិការពិសេស" បានដកខ្លួនចេញពីកិច្ចពិភាក្សាសន្ធិសញ្ញាសន្តិភាពជាមួយប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ហើយបានបង្កកគម្រោងសេដ្ឋកិច្ចរួមគ្នាទាក់ទងនឹងកោះ Kuril ដែលមានជម្លោះ។

ដោយគ្មានសំអាងលើភស្តុតាង លោក Zelenskyy បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងរៀបចំការវាយប្រហារថ្មី ពីតំបន់ហាមមិនឲ្យចូលនៅជុំវិញស្ថានីយថាមពលនុយក្លេអ៊ែរ Chernobyl បន្ទាប់ពីបានកាន់កាប់រោងចក្រ ដែលលែងដំណើរការកាលពីខែមុន ក្នុងដំណាក់កាលដំបូងនៃសង្រ្គាមនៅអ៊ុយក្រែន។

សមាជិកសភាជប៉ុន បានសាទរនៅពេលចាប់ផ្តើមសុន្ទរកថារបស់លោក Zelenskyy និងបានផ្តល់ឱ្យលោក នូវសម្រែកសាទរដោយក្រោកឈរនៅចុងបញ្ចប់សុន្ទរកថា នៅក្នុងបន្ទប់ដែលប្រមូលផ្តុំគ្នា នៅក្នុងព្រឹត្តិការណ៍បែបនេះជាលើកដំបូង ដោយមេដឹកនាំបរទេសនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន នេះបើតាមការផ្សាយរបស់ CNA សឹង្ហបុរី ដោយដកស្រង់ពីសារព័ត៌មាន Reuters កាលពីយប់ថ្ងៃពុធ។