Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីពុល ចំណីអាហារ នៅវៀតណាម កំពុងកើនឡើង ជាលំដាប់

  • បោះពុម្ព

ហូជីមិញ ៖ ក្រសួងសុខាភិបាល វៀតណាម បានរកឃើញ ករណីពុលអាហារ ដ៏ធ្ងន់ធ្ងរបំផុត ចំនួន ៤២ករណី លើប្រជាជន ដែលរងគ្រោះ សរុបទាំងអស់ ១.៨៩៨ នាក់ ហើយក្នុងនោះដែរ ១០នាក់ បានស្លាប់បាត់បង់ជីវិត រួចទៅហើយ គិតចាប់តាំងពី ខែមករា រហូតដល់ ខែឧសភា ឆ្នាំ២០១៥ នេះ ។

បើគិតពី រយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៤ ករណីពុលចំណី អាហារមាន ១.០៦៤នាក់ ក្នុងនោះ ៣៦ករណី រងគ្រោះធ្ងន់ធ្ងរ និងបានបាត់បង់ជីវិត ១០នាក់ដូចគ្នា ។ ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅ ថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០១៥ នេះទៀតថា ការពុលអាហារ ក្នុងឆ្នាំនេះ កំពុងក្លាយជា ក្តីព្រួយបារម្ភមួយ សម្រាប់រដ្ឋាភិបាល ក្រោយពី មើលឃើញថា វាបានកើនឡើង ១៦,៧ ភាគរយទៅហើយ បើប្រៀបធៀប ទៅនឹងឆ្នាំមុន ។

ការពុលអាហារ ត្រូវបានក្រសួង សុខាភិបាលវៀតណាម បញ្ជាក់ថា បណ្តាលមកពី ការបរិភោគអាហារ មានផ្ទុកសារធាតុគីមី , អាហារផុត កំណត់ប្រើប្រាស់, និង ចំណីអាហារ ដែលគ្មាន ការត្រួតពិនិត្យ សុវត្ថិភាពឲ្យបានត្រឹមត្រូវ ៕

ដកស្រង់ពី៖ ដើមអម្ពិល