Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ីស្រាអែល ប្រើប្រាស់យន្ត ហោះចម្បាំង វាយប្រហារ ហ្គាសា សាជាថ្មី

  • បោះពុម្ព

ហ្គាសា ៖ យន្តហោះចម្បាំង របស់អ៊ីស្រាអែល បានធ្វើការវាយ ប្រហារដោយ ប្រើប្រាស់ គ្រាប់ មីស៊ីល បាញ់ពីលើអាកាស កាលពីពេលទៀបភ្លឺ

ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០១៥ ទៅលើមូលដ្ឋាន យោធាមួយចំនួន ក្នុងតំបន់ហ្គាសា ស្ទ្រីព ដើម្បីឆ្លើយតបទៅនឹងការវាយ ប្រហារដោយ គ្រាប់រ៉ុក្កែត ពីតំបន់ហ្គាសា ចូលមកក្នុងទឹកដីអ៊ីស្រាអែល នោះ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានដកស្រង់ សម្តីរបស់ អ្នករស់នៅហ្គាសា បញ្ជាក់ឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ នេះទៀតថា យន្តហោះ អ៊ីស្រាអែល ទាំងនោះ ដំបូងបានធ្វើ ការហោះហើរ ពិនិត្យមើលទីតាំង ទាំងឡាយ ជាមុន រួចក៏បើកការ វាយប្រហារ ដោយគ្រាប់មីស៊ីល តែម្តង ។

សម្លេងផ្ទុះ បានលាន់ឮ យ៉ាងកក្រើក នៅភាគពាយ័ព្យ របស់ទីក្រុង ហ្គាសា ។ សាក្សីបន្តទៀតថា យន្តហោះមួយចំនួន នៅតែបន្តការហោះហើរឈ្លប នៅក្នុងតំបន់នោះ ស្របពេលដែល សម្លេងផ្ទុះនៅតែលាន់ឮ នៅតំបន់ភាគខាងជើង , កណ្តាល, និង ខាងត្បូង ។ ដោយឡែករថយន្ត សង្គ្រោះបន្ទាន់ បានបញ្ជូនទៅ កាន់កន្លែង ទទួលរងការ វាយប្រហារនោះ ហើយ ប៉ុន្តែគេ ពុំទាន់ទទួលបាន របាយការណ៍ ណាមួយ ដែលបញ្ជាក់ពី ចំនួនមនុស្សស្លាប់ ឬរបួសនៅឡើយទេ ។

គួរបញ្ជាក់ តាមមន្ត្រីយោធា អ៊ីស្រាអែល អះអាងថា ការវាយប្រហារនេះ ជាការឆ្លើយតបនឹង គ្រាប់រ៉ុក្កែត ដែល ធ្លាក់ចូលទៅ ក្នុងទឹកដី ភាគខាងត្បូង របស់ខ្លួន ប៉ុន្តែសម្រាប់ភាគីខាង ប៉ាឡេស្ទីន វិញបានអះអាងថា ក្រុមដែលវាយ ប្រហារនោះ គឺជាបណ្តាញ របស់ពួក ISIS នោះទេ ដែលទំនងជាចង់ ញុះញង់ឲ្យភាគី ទាំងពីរ បង្ហូរឈាមគ្នាជាថ្មី ៕

ដកស្រង់ពី៖ដើមអម្ពិល