Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៊ីពិន័យ Google ជុំវិញព័ត៌មានក្លែងក្លាយរបស់ YouTube

  • បោះពុម្ព

ទីភ្នាក់ងារព័ត៌មាន TASS បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (21 មេសា) ថា ប្រទេសរុស្ស៊ី បានពិន័យ Google របស់ក្រុមហ៊ុន Alphabet Inc ចំនួន 4 លានរូប្លែ (50,000 ដុល្លារអាមេរិក) សម្រាប់ការខកខានក្នុងការលុបចោលនូវអ្វី ដែលខ្លួនហៅថា ព័ត៌មាន "ក្លែងក្លាយ" អំពីប្រតិបត្តិការពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។

ក្រុមឃ្លាំមើលផ្នែកទំនាក់ទំនងរបស់រុស្ស៊ី បាននិយាយកាលពីដើមខែនេះថា ខ្លួន កំពុងចាត់វិធានការដាក់ទណ្ឌកម្ម Google សម្រាប់ "ការផ្សព្វផ្សាយក្លែងក្លាយ" នៅលើ YouTube ហើយពីមុន ក៏បានព្រមានក្រុមហ៊ុនអាមេរិកថា ក្រុមហ៊ុន នឹងត្រូវផាកពិន័យ ប្រសិនបើមិនអនុវត្តតាម។

រុស្ស៊ី បានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី 24 ខែកុម្ភៈ ក្នុងអ្វីដែលខ្លួនហៅថា ជាប្រតិបត្តិការពិសេសមួយ ដើម្បីបន្ទាបបន្ថោកសមត្ថភាពយោធារបស់ប្រទេសជិតខាងភាគខាងត្បូងរបស់ខ្លួន និងកម្ចាត់មនុស្ស ដែលខ្លួនហៅថា អ្នកជាតិនិយមដ៏គ្រោះថ្នាក់ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃព្រហ.។