Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំណើន COVID-19 នៅទីក្រុងប៉េកាំង ជំរុញឱ្យមានការធ្វើតេស្តទ្រង់ទ្រាយធំ និងការដណ្តើមគ្នាទិញអីវ៉ាន់ដ៏គួរឱ្យភ័យខ្លាច

  • បោះពុម្ព

 ការភ័យខ្លាចនៃការបិទខ្ទប់ COVID-19 ដ៏លំបាក បានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងការទិញទំនិញនៅទីក្រុងប៉េកាំង ខណៈដែលជួរដ៏វែងមួយ បានបង្កើតឡើងកាលពីថ្ងៃចន្ទ (25 មេសា) នៅក្នុងសង្កាត់កណ្តាលដ៏ធំមួយ សម្រាប់ការធ្វើតេស្តដ៏ធំ ដែលបញ្ជាដោយអាជ្ញាធរចិន។

ប្រទេសចិន កំពុងព្យាយាមទប់ស្កាត់រលកនៃការឆ្លងនៅក្នុងទីក្រុងដ៏ធំបំផុតរបស់ខ្លួន គឺទីក្រុងស៊ាងហៃ ដែលត្រូវបានបិទស្ទើរតែទាំងស្រុងអស់រយៈពេលជាច្រើនសប្តាហ៍ ហើយបានរាយការណ៍ពីការស្លាប់ថ្មីនៃ COVID-19 ចំនួន 51 នាក់កាលពីថ្ងៃចន្ទ។

ទីក្រុងសៀងហៃ បានជួបការលំបាកក្នុងការផ្តល់អាហារស្រស់ៗដល់អ្នក ដែលបង្ខាំងនៅផ្ទះ ខណៈពេលដែលអ្នកជំងឺ បានរាយការណ៍ពីបញ្ហាពិបាកក្នុងការទទួលបានការថែទាំវេជ្ជសាស្រ្តដែលមិនមែនជាកូវីដ ហើយករណីកំណើនឆ្លងនៅក្នុងរដ្ឋធានី បានបង្កឱ្យមានការភ័យខ្លាចនៃការបិទខ្ទប់ស្រដៀងគ្នានេះ។

សង្កាត់ Chaoyang ដ៏ធំបំផុតរបស់ទីក្រុងប៉េកាំង ដែលមានប្រជាជនប្រមាណ 3.5 លាននាក់ បានបញ្ជាឱ្យធ្វើតេស្តទ្រង់ទ្រាយធំ ចាប់ពីថ្ងៃច័ន្ទសម្រាប់អ្នកស្រុក និងអ្នកដែលមកធ្វើការនៅទីនោះ។ តំបន់នេះ មានស្ថានទូត និងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនពហុជាតិជាច្រើន។

មានការតម្រង់ជួរនៅជុំវិញផ្សារទំនើប និងនៅខាងក្រៅអគារការិយាល័យ កាលពីថ្ងៃចន្ទ ខណៈមនុស្ស រង់ចាំទទួលយកសំណាកដោយបុគ្គលិកសុខាភិបាលក្នុងឈុតការពារ។ បញ្ជានៃការធ្វើតេស្តដ៏ធំ និងការព្រមានអំពីស្ថានភាព "ធ្ងន់ធ្ងរ" នៃ COVID-19 នៅក្នុងទីក្រុង បានបង្កឱ្យមានការលក់ដាច់នៅតាមផ្សារទំនើបរបស់ទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យ ខណៈដែលអ្នកស្រុក ប្រញាប់ប្រញាល់ស្តុកទុករបស់ប្រើប្រាស់សំខាន់ៗ នេះបើតាមការផ្សាយរបស់ AFP ។