Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការរបបយោធាមីយ៉ាន់ម៉ា នឹងប្រកាសសាលក្រមក្នុងការកាត់ទោសពុករលួយរបស់លោកស្រី Aung San Suu Kyi

  • បោះពុម្ព

 តុលាការរបបយោធាមីយ៉ាន់ម៉ា នឹងប្រកាសសាលក្រមក្នុងការកាត់ទោសពុករលួយលោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃពុធ (២៧ មេសា) ក្នុងសំណុំរឿងដែលម្ចាស់ជ័យលាភីណូបែល អាចជាប់គុក រយះពេល១៥ ឆ្នាំ។

លោកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៦ឆ្នាំ ត្រូវបានឃុំខ្លួន ចាប់តាំងពីមានរដ្ឋប្រហារយោធា បានទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី កាលពីខែកុម្ភៈឆ្នាំមុន ដោយបានបញ្ចប់រយៈពេលខ្លីនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអាស៊ីអាគ្នេយ៏មួយនេះ។

ចាប់តាំងពីពេលនោះមក លោកស្រី ត្រូវបានរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ រួមទាំងការបំពានច្បាប់សម្ងាត់ផ្លូវការ អំពើពុករលួយ និងការក្លែងបន្លំការបោះឆ្នោត ហើយលោកស្រី ប្រឈមមុខនឹងការជាប់ពន្ធនាគារលើសពី 150 ឆ្នាំ ប្រសិនបើត្រូវបានផ្តន្ទាទោសលើគ្រប់ករណីទាំងអស់។

លោកស្រី Aung San Suu Kyi កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយសរុបចំនួន 10 ដែលការចោទប្រកាន់នីមួយៗ អាចជាប់គុក 15 ឆ្នាំ។ ប្រភពដែលស្និទ្ធនឹងករណីនេះ បាននិយាយថា សាលក្រមក្នុងការកាត់ក្តីពុករលួយ ដែលលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកជាសាច់ប្រាក់ និងដុំមាសចំនួន 600,000 ដុល្លារអាមេរិក ត្រូវបានគ្រោងធ្វើកាលពីថ្ងៃអង្គារ។

ប៉ុន្តែសវនាការនោះ ត្រូវបាន "ពន្យារពេល" ដោយគ្មានសាលក្រម ដែលឥឡូវនេះ ត្រូវបានកំណត់សម្រាប់ថ្ងៃពុធ។ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំ ពីបទញុះញង់ប្រឆាំងនឹងរបបយោធា បំពានច្បាប់ COVID-19 និងបំពានច្បាប់ទូរគមនាគមន៍ ហើយទោះបីជាលោកស្រី នឹងនៅតែស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះ ខណៈដែលលោកស្រី តស៊ូនឹងការចោទប្រកាន់ផ្សេងទៀត នេះបើតាមការផ្សាយរបស់ AFP កាលពីយប់ថ្ងៃអង្គារ។