Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៊ី រាយការណ៍ពីការបំផ្ទុះនៅភាគខាងត្បូង ជាការសងសឹងវិញរបស់អ៊ុយក្រែនសម្រាប់ការឈ្លានពាន ប្រទេសរុស្ស៊ី

  • បោះពុម្ព

បានរាយការណ៍ពីការផ្ទុះជាបន្តបន្ទាប់នៅភាគខាងត្បូងនៃប្រទេស និងភ្លើងឆេះឃ្លាំងរំសេវមួយនៅថ្ងៃពុធ (២៧ មេសា) -ជាឧប្បត្តិហេតុចុងក្រោយបង្អស់ ដែលមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានពិពណ៌នាថា ជាការសងសឹក និង "កម្មផល" សម្រាប់ការលុកលុយរបស់ទីក្រុងមូស្គូ។

ដោយមិនទទួលស្គាល់ដោយផ្ទាល់ថា អ៊ុយក្រែនជាអ្នកទទួលខុសត្រូវ ទីប្រឹក្សាប្រធានាធិបតី Mykhailo Podolyak បាននិយាយថា វាជារឿងធម្មតាទេ ដែលតំបន់រុស្ស៊ី មានផ្ទុកឥន្ធនៈ និងអាវុធ ត្រូវបានរៀនសូត្រអំពី "ការគ្មានយោធា"។

ការប្រើពាក្យនោះ គឺជាការសំដៅទៅលើគោលបំណង ដែលបានបញ្ជាក់របស់ក្រុងមូស្គូសម្រាប់សង្គ្រាមរយៈពេលប្រាំបួនសប្តាហ៍ក្នុងប្រទេសអ៊ុយក្រែន ដែលខ្លួនហៅថា ប្រតិបត្តិការយោធាពិសេសមួយ ដើម្បីរំសាយអាវុធ និង "បំផ្លាញ" អ្នកជិតខាងខ្លួន។

ការបំផ្ទុះកាលពីថ្ងៃពុធ បានកើតឡើង បន្ទាប់ពីមានអគ្គីភ័យដ៏ធំមួយនៅសប្តាហ៍នេះ នៅឯកន្លែងស្តុកប្រេងរបស់រុស្ស៊ីនៅក្នុងតំបន់ Bryansk ក្បែរព្រំដែន។ កាលពីដើមខែនេះ រុស្សី បានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារឃ្លាំងផ្ទុកឥន្ធនៈនៅទីក្រុង Belgorod ដោយឧទ្ធម្ភាគចក្រ ដែលមន្ត្រីសន្តិសុខកំពូលរបស់ទីក្រុង Kyiv បានបដិសេធ ហើយបានបើកការបាញ់ប្រហារទៅលើភូមិជាច្រើនក្នុងខេត្ត។

ឧបទ្ទវហេតុនេះ បានលាតត្រដាងភាពងាយរងគ្រោះរបស់រុស្ស៊ីនៅក្នុងតំបន់នានា កៀកនឹងអ៊ុយក្រែន ដែលមានសារៈសំខាន់ចំពោះខ្សែសង្វាក់ដឹកជញ្ជូនយោធារបស់ខ្លួន នេះបើតាមការផ្សាយរបស់ Reuters ។