Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំជប៉ុន និងវៀតណាម បដិសេធការប្រើកម្លាំងនៅអ៊ុយក្រែន

  • បោះពុម្ព

 នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែនជាមួយមេដឹកនាំវៀតណាមកាលពីថ្ងៃអាទិត្យ (1 ឧសភា) ហើយបាននិយាយថា ពួកគេ បានយល់ព្រមលើការគោរពច្បាប់អន្តរជាតិ និងការបដិសេធចំពោះការប្រើប្រាស់កម្លាំង។

ប្រទេសជប៉ុន បានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី និងបានចូលរួមជាមួយប្រទេសលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូ។ វៀតណាម ក៏ដូចប្រជាជាតិអាស៊ីអាគ្នេយ៍ផ្សេងទៀតដែរ ជៀសវាងការរិះគន់ចំៗរុស្ស៊ី ហើយបានអំពាវនាវឱ្យមានការអត់ធ្មត់ ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងការសន្ទនាគ្នា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះ។

វៀតណាម បានបោះឆ្នោតអនុបវាទនាមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែមីនា ដែលប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ វៀតណាម ជាសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រមួយរបស់ក្រុងម៉ូស្គូ ហើយយោធាវៀតណាម បានបំពាក់អាវុធរុស្ស៊ីភាគច្រើន។

ខ្លួន ក៏មានទំនាក់ទំនងរឹងមាំជាមួយអ៊ុយក្រែន ដែលមានជនជាតិវៀតណាមប្រហែល 10,000 នាក់រស់នៅ ធ្វើការ និងសិក្សានៅទីនោះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាម បានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ក្នុងការប្រឆាំងនឹងការទាមទារទឹកដីដ៏ធំរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។

សមភាគីជប៉ុនវិញ ក៏បានរិះគន់សកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងបានសាងសង់កោះសិប្បនិមិត្ត និងប្រែក្លាយកោះទាំងនោះ ទៅជាបន្ទាយយោធា ដើម្បីពង្រឹងការទាមទារទឹកដីរបស់ខ្លួន ដែលត្រូវបានបដិសេធដោយប្រទេសជិតខាងតូចៗរបស់ខ្លួន នេះបើតាមការផ្សាយរបស់ AP កាលពីយប់ថ្ងៃអាទិត្យ។