Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រីជប៉ុន នឹងពិភាក្សាលើកិច្ចព្រមព្រៀងផ្នែកការពារជាតិ និងគយក្នុងដំណើរទស្សនកិច្ចនៅប្រទេសថៃ

  • បោះពុម្ព

ប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងប្រកាសកិច្ចព្រមព្រៀងការពារជាតិថ្មីមួយ ក្នុងចំណោម កិច្ចព្រមព្រៀងជាច្រើនជាមួយប្រទេសថៃ កាលពីថ្ងៃចន្ទ (2 ឧសភា) ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Fumio Kishida ដែលជាជើងចុងក្រោយនៃដំណើរទស្សនកិច្ចបីប្រទេសនៅអាស៊ីអាគ្នេយ៍។

កិច្ចព្រមព្រៀងនេះ អាចនឹងជួយសម្រួលដល់ការផ្ទេរផ្នែករឹង និងបច្ចេកវិទ្យាការពារជាតិពីប្រទេសជប៉ុនទៅកាន់ប្រទេសថៃ ដែលមានយោធាដ៏ធំបំផុត និងបំពាក់ច្រើនបំផុតក្នុងតំបន់។ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានបញ្ចេញជាសាធារណះនៅឡើយទេ។

បើតាមលេខាធិការខុទ្ទកាល័យសាធារណៈរបស់ប្រទេសជប៉ុន បានប្រាប់អ្នកសារព័ត៌មានថា មេដឹកនាំទាំងពីរ ក៏ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីកែលម្អនីតិវិធីគយនៅក្នុងប្រទេសថៃ ដែលប្រទេសជប៉ុន គឺជាអ្នកវិនិយោគធំជាងគេ ខណៈដែលទីក្រុងតូក្យូ នឹងពង្រីកប្រាក់កម្ចីចំនួន 50 ពាន់លានយ៉េន (=384.79 លានដុល្លារអាមេរិក)។

ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយ COVID-19 របស់ប្រទេសថៃ។ អាស៊ីអាគ្នេយ៍អស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយ គឺជាតំបន់យុទ្ធសាស្ត្រសម្រាប់ប្រទេសជប៉ុន ដែលជាម្ចាស់ផ្ទះនៃឈ្មោះដ៏ធំបំផុតនៅក្នុងវិស័យឧស្សាហកម្ម រាប់ចាប់ពីហេដ្ឋារចនាសម្ព័ន្ធ វិស្វកម្ម និងតំបន់ឧស្សាហកម្ម រហូតដល់ការផលិតយានយន្ត និងអេឡិចត្រូនិច។

លោកនាយករដ្ឋមន្រ្តី Kishida នឹងត្រូវជួបសមភាគីថៃ លោក Prayut Chan-o-cha នៅរសៀលថ្ងៃច័ន្ទ មុនពេលបិទវាំងនននៃដំណើរទេសចរណ៍រយៈពេលខ្លីមួយ ដែលឃើញឈប់សំចតនៅប្រទេសវៀតណាម និងឥណ្ឌូនេស៊ី ទីដែលជប៉ុន ក៏ជាអ្នកវិនិយោគធំផងដែរ។

មេដឹកនាំទាំងពីរ ក៏នឹងពិភាក្សាអំពីជំហររបស់ប្រទេសអាស៊ីអាគ្នេយ៍ ស្តីពីជម្លោះនៅអ៊ុយក្រែន និងបង្ហាញពីការគាំទ្ររបស់ប្រទេសជប៉ុន ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំមុន នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃចន្ទ។