Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីក្រុងប៉េកាំង ព្រួយបារម្ភជាមួយនឹងការកើនឡើងនៃភាពតានតឹងរបស់កូរ៉េខាងជើង

  • បោះពុម្ព

ទីក្រុងប៉េកាំង មានការព្រួយបារម្ភអំពីស្ថានការណ៍តានតឹងនៅឧបទ្វីបកូរ៉េ នេះបើតាមបេសកជនកិច្ចការកូរ៉េរបស់ចិន បាននិយាយនៅពេលមកដល់អាកាសយាន្តដ្ឋាន កាលពីថ្ងៃអាទិត្យ-ម្សិលមិញ សម្រាប់កិច្ចពិភាក្សានៅទីក្រុងសេអ៊ូលក្នុងសប្តាហ៍នេះ ដោយបន្ថែមថា ទាំងរោគសញ្ញា និងមូលហេតុនៃភាពតានតឹង គឺចាំបាច់ត្រូវដោះស្រាយ។

ចំពេលមានការជាប់គាំងកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង បានធ្វើការសាកល្បងអាវុធយ៉ាងគគ្រឹកគគ្រេងក្នុងឆ្នាំនេះ ចាប់ពីមីស៊ីលលឿនជាងសំឡេង រហូតដល់មីស៊ីលផ្លោងអន្តរទ្វីប ICBM ។ កូរ៉េខាងជើង មិនបានធ្វើតេស្ត ICBM ឬអាវុធនុយក្លេអ៊ែរទេ ចាប់តាំងពីឆ្នាំ 2017មក។

មន្ត្រីនៅទីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បាននិយាយថា មានសញ្ញានៃការត្រៀមខ្លួនសម្រាប់ការសាកល្បងនុយក្លេអ៊ែរថ្មីមួយ។ នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់តំណាងពិសេសរបស់រដ្ឋាភិបាលចិន ទទួលបន្ទុកកិច្ចការឧបទ្វីបកូរ៉េ ទៅកាន់កូរ៉េខាងត្បូង ចាប់តាំងពីចូលកាន់តំណែងក្នុងខែមេសា ឆ្នាំ 2021 លោក Liu Xiaoming នឹងជួបសមភាគីកូរ៉េខាងត្បូង គឺលោក Noh Kyu-duk បេសកជននុយក្លេអ៊ែរនៅថ្ងៃអង្គារ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា លោក ក៏អាចជួបតំណាងប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង Yoon Suk-yeol ដែលចូលកាន់តំណែងនៅថ្ងៃទី 10 ខែឧសភាផងដែរ។

សហរដ្ឋអាមេរិក បានជំរុញឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀតរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើង ប៉ុន្តែចិន និងរុស្ស៊ី បានបង្ហាញសញ្ញាប្រឆាំង ដោយលើកហេតុផលថា ទណ្ឌកម្ម គួរត្រូវបានបន្ធូរបន្ថយ ដើម្បីចាប់ផ្តើមកិច្ចចរចា និងផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើង ដែលក្រីក្រ នេះបើតាមការផ្សាយរបស់ Reuters កាលពីថ្ងៃចន្ទ។